Saturday, May 25, 2024
Latest:

អាជ្ញាធរជាតិអប្សរាកំពុងជួសជុលកុដិឈើពីរខ្នងនៅក្នុងវត្តព្រះព្រហ្មរ័ត្ន -APSARA National Authority to restore two wooden dormitories in Preah Prohm Rath Pagoda-25 April 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

វត្តព្រះព្រហ្មរ័ត្នជាអារាមមួយដ៏ចំណាស់ ដែលស្ថិតនៅតាមដងស្ទឹងសៀមរាប ផ្នែកខាងលិច ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

នៅក្នុងអារាមមួយនេះ មានសំណង់កុដិឈើពីរខ្នង សង់ខ្ពស់ផុតពីដី ដំបូល ប្រក់ក្បឿង ដែលមានទម្រង់ស្ថាបត្យកម្មពីរផ្សេងគ្នា មួយជាទម្រង់កុដិដំបូលខ្មែរ និងមួយទៀតជាទម្រង់កុដិប៉ិត។ ស្ថាបត្យកម្មទាំងពីរនេះត្រូវបានសាងសង់ក្នុងដំណាក់កាលពីរផ្សេងគ្នា កុដិដែលមានដំបូលខ្មែរ ឬកឹងត្រូវបានសាងសង់ក្នុងអំឡុងទស្សវត្សឆ្នាំ១៩៤០ ហើយកុដិដែលមានដំបូលប៉ិតត្រូវបានសាងសង់ក្នុងអំឡុងទស្សវត្ស១៩៥០ (នេះបេីតាមបន្ទូលរបស់ ព្រះមហា វិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះគ្រូចៅអធិការវត្តរាជបូណ៍) ។

ស្ថាបត្យកម្មនៃសំណង់ឈើនេះ មានគុណតម្លៃដ៏ពិសិដ្ឋ និងយ៉ាងល្អឯក ទាំងរូបរាង បច្ចេកទេស និងភាពប្រណិតនៃសិល្បៈ ដែលស្តែងឡើងតាមរយៈស្ថាបត្យកម្មមួយនេះ។

សំណង់ទាំងពីរនេះ សព្វថ្ងៃមានសភាពចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង ដោយហេតុអាយុកាលផង គុណភាពនៃសំណង់មួយផ្នែកផង និងមានការបំផ្លាញដោយសត្វល្អិតផង។

ទោះបីជាសំណង់ឈើនេះមានសភាពទ្រុឌទ្រោមយ៉ាងណា ដោយស្មារតីចង់រក្សាឱ្យបាននូវគុណតម្លៃនៃស្ថាបត្យកម្មមួយនេះ អ្នកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរា នឹងខិតខំប្រឹងប្រែងក្នុងការសង្រ្គោះសំណង់ឈើនេះ ដោយប្រេីបច្ចេកទេស និង សម្ភារដូចដេីមទាំងស្រុង ធ្វើ យ៉ាងណា ឱ្យ សំណង់ នេះ ស្ថិតស្ថេរតទៅមុខទៀត ព្រោះថា ការបាត់បង់នូវសំណង់ឈើមួយនេះ មិនត្រឹមតែបាត់បង់នូវរូបរាងនៃសំណង់នោះទេ គឺថាបច្ចេកទេសនៃការសាងសង់សំណង់ឈើ ដូចជាការភ្ជាប់គ្រឿងបង្គុំ រវាងឈើនិងឈើ ភាពប៉ិនប្រសប់ក្នុងវិស័យសិល្បៈ ជំនឿ ទំនៀមទំលាប់មួយចំនួនទៀត ដែលទាំងនេះត្រូវបានស្តែងឡើងតាមរយៈសំណង់ឈើនេះ នឹងត្រូវបាត់បង់ទៅជាមួយជាក់ជាពុំខាន។

អាជ្ញាធរជាតិអប្សរាជឿជាក់យ៉ាងមុតមាំថា សំណង់ឈើមួយនេះក្រោយពីការជួសជុលរួចរាល់ នឹងបានបំពេញតួនាទីរបស់ខ្លួនបន្តទៅទៀត នឹងរក្សាបាននូវគុណតម្លៃដូចបានជម្រាបជូនខាងលើ ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ ក៏ដូចជាការសិក្សារៀនសូត្រដល់អ្នកដែលមានបំណងស្វែងយល់នៃសំណង់ឈើជាក់ជាពុំខាន។ ម្យ៉ាងទៀតក៏ជាចំណែកមួយដ៏សំខាន់ក្នុងការ រក្សានូវមរតកពីបុរាណ ព្រមទាំងអាចទាក់ទាញចំណាប់អារម្មណ៍របស់ទេសចរមកទស្សនាស្វែងយល់ បន្ថែម ក្រៅពីសំណង់ប្រាសាទបុរាណរបស់យើងផងដែរ៕

អត្ថបទនិងរូបភាព៖ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ

APSARA National Authority to restore two wooden dormitories in Preah Prohm Rath Pagoda

Preah Prohm Rath Pagoda is a traditional Buddhist temple located in Mondul 1 village, Svay Dangkum commune, Siem Reap City.
In this pagoda, there are two wooden dormitories, which have two different architectural designs (the Khmer or Koeung housing design and the Peth housing design). The two structures were built in two different phases. The Khmer or Koeung was built during the 1940s and the Peth was built during the 1950s (according to Venerable Pin Sem, Chief Monk of Wat Reach Bo).

The architecture of these wooden structures has unique value, both in technique and the luxury of art through this architecture.
Both buildings are now very old and dilapidated due to the age and quality of the construction and the damage caused by insects.
The technicians of APSARA National Authority will work hard to restore these wooden structures by using the same techniques and materials because the loss of these wooden structures is not only the loss of the appearance of the structure but also the techniques of the construction of wooden structures, such as the connection of wood components, skills in the field of art, beliefs, and traditions.

APSARA National Authority strongly believes that these wooden structures, after being restored, will continue to fulfill their role and will maintain the value mentioned above for the benefit of research as well as the study for those who wish to understand the construction of wooden buildings. It is also an important part of preserving the ancient heritage and can attract tourists to visit and find out more in addition to our ancient temples.

Article and Photos: Department of Land and Habitat Management in Angkor Park

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn