Thursday, December 26, 2024
Latest:

ដំណើរការជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ បានសម្រេចប្រមាណ៧០ភាគរយហើយ-The restoration process of the Takav Gate of Angkor Thom is about 70% completed-08 April 2022

Share Post:

មន្ត្រីជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ដំណើរការជួសជុលខ្លោងទ្វារតាកាវនៅភាគខាងលិចរបស់ក្រុងអង្គរធំ បានសម្រេចលទ្ធផលប្រមាណ៧០ភាគរយហើយរហូតមកដល់ពេលនេះ។
ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខ្លោងទ្វារតាកាវ កញ្ញា ម៉េង សុវណ្ណលីលីន មានប្រសាសន៍ថា គិតមកដល់ត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ ក្រុមការងារជួសជុលបានជួយសង្គ្រោះការខូចខាតរបស់ខ្លោងទ្វារតាកាវឱ្យប្រសើរឡើងវិញជាច្រើនចំណុច ដូចជា រូបដំរីទាំង៤ដែលខូចខាតធ្ងន់ធ្ងរ តែបានជួសជុលជិតរួចរាល់ មុខព្រហ្មខាងលិច និងខាងជើងដែលត្រូវជួសជុលត្រឹមម្កុដ ក៏ជិតរួចរាល់ដែរ។ ចំណែក មុខព្រហ្មខាងកើត និងខាងត្បូងកំពុងជួសជុលបន្ត។
កញ្ញា ម៉េង សុវណ្ណលីលីន បន្តទៀតថា រហូតមកដល់ត្រឹមថ្ងៃទី០៨ ខែមេសានេះ ក្រុមការងារជួសជុលខ្លោងទ្វារតាកាវបានសម្រេចលទ្ធផលប្រមាណ៧០ភាគរយហើយ។ បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងសម្រុកការងារជួសជុលមុខព្រហ្មឱ្យហើយរួចរាល់ ដើម្បីឈានទៅដល់ការជួសជុលកំពូលទាំង៤របស់ខ្លោងទ្វារតាកាវដែលជាជំហានជួសជុលចុងក្រោយ។
ដោយសារអាយុកាល អាកាសធាតុ ធម្មជាតិនិងកត្តាមនុស្សបណ្តាលឱ្យបង្កាន់ដៃរបស់ខ្លោងទ្វារដែលមានរូបយក្ស និងទេវតាជាច្រើនដួលរលំហើយរចនាសម្ពន្ធរបស់ខ្លោងទ្វារមួយភាគធំ ដូចជា រូបដំរីទាំង៤ និងមុខព្រហ្មជាដើមបានរងការខូចខាតខ្លាំង ដែលតម្រូវឱ្យធ្វើការជួសជុលនិងសង្គ្រោះជាចាំបាច់។
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានធ្វើការងារជួយសង្គ្រោះខ្លោងទ្វារតាកាវចាប់តាំងពីអំឡុងខែធ្នូ ឆ្នាំ២០១៩ ហើយគម្រោងនេះមានរយៈពេលប្រមាណ២ឆ្នាំដើម្បីអនុវត្ត ហើយកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ទើបគម្រោងជួសជុលខ្លោងទ្វារនេះជាផ្លូវការបានចាប់ផ្ដើមឡើង៕
អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក យី សុថា
…..
The restoration process of the Takav Gate of Angkor Thom is about 70% completed
Experts from the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority said that so far, the restoration project of the Takav Gate in the western part of Angkor Thom has been completed about 70%.
Ms. Meng Sovanlylin, Architect in the technical team to restore Takav Gate, said that on 08 April 2022, the restoration team has restored many parts of Takav Gate, such as the four elephant sculptures, the western and northern Brahma faces, which are almost completely restored. And the eastern and southern Brahma faces are being restored.
Ms. Meng Sovanlylin continued that so far about 70% of the restoration work has been completed. Currently, the experts are rushing to restore the Brahma faces of the Takav Gate, which is the final step.
Due to age, natural and human factors, the Takav Gate has severe damage, and most of the structures of the gate, such as the four elephants and the Brahma faces sculptures have collapsed that necessary need to be restored.
Noted that APSARA National Authority has been working to restore Takav Gate since December 2019, and the project will take about two years to be completed.
Article: Miss Chhay Phanny
Photos: Mr. Yi Sotha

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn