ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុល ថែទាំ ប្រាសាទព្រហ្មកិល ដែលមានសភាពទ្រុឌទ្រោម ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដោយសារសម្ភារសំណង់ដែលមានអាយុកាលជាង៩០០ឆ្នាំនាំមកហើយនោះ មានការបែកបាក់ ពុកផុយនិងបាត់បង់ច្រើន។
ការងារសំខាន់ៗចំពោះមុខ ដែលក្រុមអ្នកបច្ចេកទេសកំពុងធ្វើបច្ចុប្បន្នពិសេសនៅផ្នែកខាងលិចខាងត្បូងរួមមាន ជួសជុលពង្រឹងរចនាសម្ពន្ធគ្រឹះ ជួសជុលថ្មបាក់បែកនិងស្រាវជ្រាវរកថ្មដែលបាត់ មករៀបផ្គុំឡើងវិញទៅតាមទម្រង់ដើមរបស់ប្រាសាទ។
អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហ៊ុ រិទ្ធី
APSARA National Authority is restoring Prohm Kel temple
APSARA National Authority’s archaeologist team is working to restore the Prohm Kel temple, which is now more than 900 years old and has been damaged.
The main work that technicians are currently working on, especially in the southern and western parts of the temple, includes restoring and strengthening the foundations, restoring the broken stones, and finding the missing stones to reassemble them in the original form of the temple.
Article: Department of Communication
Photos: Mr. Hum Rithy
Share:
Our Latest News
អាជ្ញាធរជាតិអប្សរារៀបចំពិធីប្រុងពលី នៅប្រាសាទមេបុណ្យខាងលិច-APSARA National Authority Holds a Traditional Blessing Ceremony at West Mebon Temple -12 November 2026
នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា អគ្គនាយករង ទីប្រឹក្សា ប្រធាននាយកដ្ឋាន និងសហការី បានរៀបចំពិធីប្រុងពលី បួងសួងសុំម្ចាស់ទឹកម្ចាស់ដីជួយបីបាច់ថែរក្សា ប្រទានពរជ័យផ្តល់នូវសេចក្តីសុខ សិរីសួស្តី ជ័យមង្គល នៅបរិវេណប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅលើកោះកណ្តាលបារាយណ៍ទឹកថ្លា។



