អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្តផ្នែកខាងត្បូងនៃស្ពានហាល-APSARA National Authority completes the restoration of Angkor Wat’s southern embankment-28 January 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
កាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្តផ្នែកខាងត្បួងនៃស្ពានហាល ត្រូវបានបញ្ចប់ការងារជួសជុល ក្នុងដំណាក់កាលទី០១ ដោយអ្នកជំនាញនៃអាជ្ញាធរអាជ្ញាធរជាតិអប្សរា។
លោក ម៉ៅ សុខនី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា គម្រោងលើកតម្លៃសំណង់បុរាណ និងលើកកម្ពស់សោភ័ណភាពច្រាំងកសិន្ធុផ្នែកខាងត្បួងនៃស្ពានហាល ត្រូវបានបញ្ចប់ការងារជួសជុលជាស្ថាពរ ដោយដំណើរការជួសជុល បានចាប់ផ្តើមតាំងពីអំឡុងខែកញ្ញា ឆ្នាំ២០២១មក។ លោកបន្តថា ក្រោយពេលបញ្ចប់ការងារជួសជុលពង្រឹងរចនាសម្ពន្ធក្នុងដំណាក់កាលទី០១នេះ ក្រុមការងាររំពឹងថា នឹងធ្វើឱ្យកាំជណ្តើរច្រាំងកសិន្ធុមានភាពរឹងមាំយូរអង្វែងបន្តទៅមុខទៀត ព្រោះថា បើសិនមិនមានការជួសជុលពង្រឹងទេ នាពេលខាងមុខ កាំជណ្តើរនៅតាមផ្នែកខ្លះនឹងរលួសធ្លាក់ជាផ្ទាំងធំៗមិនងាយស្រួលនឹងធ្វើការជួសជុលឡើយ។
សូមជម្រាបផងដែរថា គម្រោងជួសជុលពង្រឹងរចនាសម្ពន្ធកាំជណ្តើរច្រាំងកសិន្ធុផ្នែកខាងត្បូងនៃស្ពានហាល បានចែកចេញជា ៣ដំណាក់កាលធំៗ ក្នុងប្រវែងសរុប២០០ម៉ែត្រ ដោយប្រើប្រាស់ពេលវេលាជួសជុលចំនួន០៣ឆ្នាំទើបរួចរាល់ ដោយក្នុងដំណាក់កាលទី១ ធ្វើការងារជួសជុលក្នុងប្រវែង៨០ម៉ែត្រ៕
អត្ថបទ៖នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖លោក យី សុថា
….
APSARA National Authority completes the restoration of Angkor Wat’s southern embankment
APSARA National Authority has completed the first phase of the restoration work of Angkor Wat’s embankment on the south of the causeway.
Mr. Mao Sokny, Technical Officer of the Department of Conservation of Monuments in Angkor Park and Preventive Archeology, said that his restoration team has completed the first phase of the restoration project that aims to enhance the value of the ancient structures of the embankment, which started from September 2021. He added that after the completion of the restoration work, the team expects that the embankment will be strong and last for long because if there is no consolidation, the stairs in some parts will fall as the large pieces into the moat, so that will be difficult to restore in the future.
It should be noted that the restoration project has a total length of 200 meters, divided into three phases, and we will take three years to restore.
Article: Department of Communication
Photos: Mr. Yi Sotha
 

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn