Monday, December 23, 2024
Latest:

អាជ្ញាធរជាតិអប្សរា រៀបចំដាំបង្គោលការពារការចតយានយន្ត នៅបិរេវណខ្លោងទ្វារជ័យ

Share Post:

ភ្នាក់ងារសណ្ដាប់ធ្នាប់ សហការជាមួយភ្នាក់ងារទេសចរណ៍ ក្នុងការដាំបង្គោលសងខាងផ្លូវការពារការចតយានយន្តគ្រប់ប្រភេទនៅក្បែរខ្លោងទ្វារជ័យ។ ក្នុងនោះ ក្រុមការងារបានដាំបង្គោលបានចំនួនដាំ៤៦បង្គោល ហើយនិងបន្តដាំចំនួន២៥បង្គោលនៅសងខាងបន្ថែមទៀត រក្សាបាននូវសណ្តាប់ធ្នាប់ល្អ មានរបៀបរៀបរយ រួមទាំងលើកកម្ពស់បរិស្ថានបរិវេណខ្លោងទ្វារជ័យដែលជាច្រកចេញចូលសំខាន់របស់ក្រុងអង្គរធំ និងផ្លូវវង់តូចឱ្យកាន់តែល្អប្រសើរ។
សមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ទៅលើសណ្តាប់ធ្នាប់ សោភ័ណភាព រួមទាំងសុវត្ថិភាពចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកទស្សនាប្រាសាទនៅក្នុងតំបន់អង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោក។ សូមភ្ញៀវទេសចរដែលបានមកទស្សនាចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីលើកតម្លៃរមណីយដ្ឋានអង្គររបស់យើង៕
អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ភ្នាក់ងារសណ្ដាប់ធ្នាប់ និងភ្នាក់ងារទេសចរណ៍
….
APSARA National Authority is installing the poles to avoid parking at the Victory Gate of Angkor Thom
The team from APSARA National Authority is installing the poles on both sides of the road to prevent any parking near the Victory Gate of Angkor Thom. The team has installed 46 poles and will continue to install another 25 poles to maintain public order and ensure the safety of tourists who visit the temples in Angkor World Heritage Site.
Article: Department of Communication
Photos: Public order agent and Tourism agent

Share:

Facebook
Twitter
Pinterest
LinkedIn