Sunday, December 8, 2024
Latest:

ដើមឈើនិងប្រាសាទ រូបពីរជីវិតមួយ-05 May 2021

ដើមឈើនិងប្រាសាទ រូបពីរជីវិតមួយ

Share Post:

ប្រាសាទតាព្រហ្ម ជាប្រាសាទមួយដែលទាក់ទាញភ្ញៀវទេសចរ ដ្បិតថាប្រាសាទនេះមានលម្អដោយដើមឈើធំៗជាច្រើន ហើយដើមឈើទាំងនោះបានដុះចាក់ឫសទៅលើថ្មប្រាសាទ ដែលជាទិដ្ឋភាពដ៏អស្ចារ្យ។ ដើមឈើមានតួនាទីជាច្រើនសម្រាប់ការពារប្រាសាទ ដូចជាបង្កើតសំណើមដែលជួយកាត់បន្ថយកម្ដៅនៅតាមប្រាសាទ ផ្តល់ជាម្លប់ដល់ប្រាសាទដែលបង្កើតសំណើមក្នុងតំបន់ប្រាសាទ ដែលសំណើមនោះនឹងជួយរក្សាលំនឹងគ្រឹះប្រាសាទដែលជាដីខ្សាច់ និងសារប្រយោជន៍មួយទៀត គឺជួយទប់ខ្យល់ ដែលខ្យល់ទាំងនោះអាចធ្វើឱ្យថ្មប្រាសាទរលុះ និងបាក់បែកបានដោយងាយ។ ជារួមដើមឈើ និងប្រាសាទ ប្រៀបដូចជា រូបពីរមានជីវិតតែមួយ ដែលមានន័យថា ដើមឈើនិងប្រាសាទ បំពេញតម្លៃឱ្យគ្នាទៅវិញទៅមកដោយមិនអាចខ្វះតួអង្គមួយណាបានឡើយ៕
រូបភាព៖ ហ៊ុំ រិទ្ធី , ហាប់ គឹមអាន

Share:

Facebook
Twitter
Pinterest
LinkedIn