Monday, November 18, 2024
Latest:

ខែសីហា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន៧៤សំណើ – 02 September 2021

អាជ្ញាធរជាតិអប្សរាថែទាំ និងលើកតម្លៃសោភ័ណភាពប្រាសាទឥដ្ឋជុំវិញប្រាសាទបាគង នៅឧទ្យានរលួសនៃរមណីយដ្ឋានអង្គរមានប្រាសាទមួយចំនួនដូចជាប្រាសាទបាគង ប្រាសាទលលៃ ប្រាសាទព្រះគោ។ល។ ដែលភ្ញៀវទេសចរបានស្គាល់ ក៏ប៉ុន្តែនៅជុំវិញប្រាសាទបាគង ក៏មានប្រាសាទឥដ្ឋតូចៗចំនួន២៤ ដែលខ្លះនៅរក្សារូបរាង ខ្លះទៀតខូចខាតនៅសល់តែគ្រឹះ។ បច្ចុប្បន្ននេះ ប្រាសាទទាំងនោះត្រូវបានអាជ្ញាធរជាតិអប្សរាកំពុងរៀបចំសម្អាតឱ្យមានសោភ័ណភាពឡើងវិញ។ ក្នុងនោះក្រុមការងារកំពុងកាត់ស្មៅ សម្អាតមែកឈើ ប្រមូលសំរាម និងរៀបចំសម្រួលផ្លូវដើរឱ្យបានស្រួល រួមទាំងដាំរុក្ខជាតិផ្សេងៗជាដើម៕

Share Post:

ខែសីហា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន៧៤សំណើ
 
លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំខែសីហា ក្នុងឆ្នាំ២០២១ បានចុះផ្សព្វផ្សាយអប់រំ និងពិនិត្យការស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចទាំង៥ស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរបានចំនួន១២៣សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន៧៤សំណើ។
ក្នុងករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគងបានចំនួន០៩សំណើ ស្រុកអង្គរធំបានចំនួន១២សំណើ ស្រុកពួកបានចំនួន០៨សំណើ ក្រុងសៀមរាបបានចំនួន២៥សំណើ និងស្រុកបន្ទាយស្រីបានចំនួន១៨សំណើ ក្រៅឧទ្យានអង្គរបានចំនួន០២សំណើ សរុបចំនួន៧៤សំណើ។
 
ក្រៅពីនោះ ក្រុមការងារសហគមន៍បានចូលរួមក្នុងកិច្ចការមនុស្សធម៌ ជួយឧបត្ថម្ភជាសម្ភារៈប្រើប្រាស់ រួមទាំងថវិកាជូនគ្រួសារដែលរងគ្រោះធម្មជាតិ ចាស់ជរា កុមារមានជំងឺ ជនពិការ គ្រួសារខ្វះខាតមួយចំនួន កិច្ចការសាសនា និងកម្មវិធីផ្សេងៗនៅក្នុងសហគមន៍ ថែមទាំងសំណេះសំណាលដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដោះស្រាយសំណើតាមភូមិទាំង១១២ភូមិក្នុងឧទ្យានអង្គរ។
 
ជាគោលដៅបន្ត ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានឹងបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរឱ្យកាន់តែមានប្រសិទ្ធិភាពទាន់ពេលវេលា។
សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕
 
អត្ថបទ៖ លោក យី សុថា
រូបភាព៖ ក្រុមការងារសហគមន៍
 
In August 2021, APSARA National Authority’s Community team granted 74 permissions for home renovation in the Angkor Park
In August 2021, the APSARA National Authority’s community team, in collaboration with the local authority, granted permission to renovate the houses of the villagers in the Angkor site.
According to the report of the community team, the permissions were 9 cases in Prasat Bakong district, 12 cases in Angkor Thom district, 8 cases in Pouk district, 25 cases in Siem Reap City, 18 cases in Banteay Srie district, and 2 cases outside Angkor.
Please note that all house renovation requests are free of charge.
 
Article: Yi Sotha
Photos: APSARA National Authority’s Community Team

Share:

Facebook
Twitter
Pinterest
LinkedIn