Day: September 3, 2021

Communitynews 2021

ខែសីហា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន៧៤សំណើ – 02 September 2021

អាជ្ញាធរជាតិអប្សរាថែទាំ និងលើកតម្លៃសោភ័ណភាពប្រាសាទឥដ្ឋជុំវិញប្រាសាទបាគង
នៅឧទ្យានរលួសនៃរមណីយដ្ឋានអង្គរមានប្រាសាទមួយចំនួនដូចជាប្រាសាទបាគង ប្រាសាទលលៃ ប្រាសាទព្រះគោ។ល។ ដែលភ្ញៀវទេសចរបានស្គាល់ ក៏ប៉ុន្តែនៅជុំវិញប្រាសាទបាគង ក៏មានប្រាសាទឥដ្ឋតូចៗចំនួន២៤ ដែលខ្លះនៅរក្សារូបរាង ខ្លះទៀតខូចខាតនៅសល់តែគ្រឹះ។
បច្ចុប្បន្ននេះ ប្រាសាទទាំងនោះត្រូវបានអាជ្ញាធរជាតិអប្សរាកំពុងរៀបចំសម្អាតឱ្យមានសោភ័ណភាពឡើងវិញ។ ក្នុងនោះក្រុមការងារកំពុងកាត់ស្មៅ សម្អាតមែកឈើ ប្រមូលសំរាម និងរៀបចំសម្រួលផ្លូវដើរឱ្យបានស្រួល រួមទាំងដាំរុក្ខជាតិផ្សេងៗជាដើម៕

Read More