Saturday, July 27, 2024
Latest:

អាជ្ញាធរជាតិអប្សរារៀបចំជួសជុលពង្រឹងខឿនរួតបាកាននៅអង្គរវត្ត | APSARA National Authority plans to consolidate the platform of Bakan tower at Angkor Wat – 26 August 2021

ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ត្រៀមអនុវត្តគម្រោងជួសជុលពង្រឹងខឿន រួតបាកាន ដោយរៀបចំពិធីបួងសួងតាមទំនៀមទម្លាប់បុរាណដើម្បីធ្វើការជួសជុល នៅព្រឹកថ្ងៃទី២៤ ខែ សីហា។ Department of Conservation of Monuments in Angkor Park and Preventive Archaeology of the APSARA Authority is preparing to implement the project to consolidate the platform of Bakan tower at Angkor Wat, by holding a traditional ceremony to pray for safety and success on 24 August.

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
អាជ្ញាធរជាតិអប្សរារៀបចំជួសជុលពង្រឹងខឿនរួតបាកាននៅអង្គរវត្ត
 
ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ត្រៀមអនុវត្តគម្រោងជួសជុលពង្រឹងខឿនរួតបាកាន ដោយរៀបចំពិធីបួងសួងតាមទំនៀមទម្លាប់បុរាណដើម្បីធ្វើការជួសជុល នៅព្រឹកថ្ងៃទី២៤ ខែ សីហា។
 
លោក ម៉ៅ សុខនី ប្រធានគម្រោងជួសជុល នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ មានប្រសាសន៍ថា គម្រោងនេះ នឹងអនុវត្តរយៈពេល៥ឆ្នាំ ក្នុងបំណងដើម្បីពង្រឹងខឿនរួតបាកាណឱ្យរឹងមាំឡើងវិញ ក្រោយស្ថានភាពថ្មមានការធ្លាក់ និងញែកចេញពីគ្នា។ លោក ម៉ៅ សុខនី បន្ថែមថា៖« យើងកំពុងសិក្សាចែកភិនភាគថ្ម វាមានថ្មដំបូល ថ្មហោជាង ចែកវាឱ្យដាច់ ស្រួលពេលយើងរៀបចំទៅវិញ»។
 
តាមការបញ្ជាក់ពីប្រធានគម្រោង ស្ថានភាពខឿនរួតបាកាន នៃប្រាសាទអង្គរវត្តនេះ មានការហែក ខ្លះបម្រុងធ្លាក់ ហើយក្រុមការងារ នឹងរៀបចំរុញថ្មទាំងនោះឱ្យទៅទីតាំងដើមវិញ ក្នុងន័យពង្រឹងខឿនឱ្យមានភាពរឹងមាំ គង់វង្សតទៅមុខទៀត។ លោក ម៉ៅ សុខនី បញ្ជាក់ថា គម្រោងជួសជុលនេះ មិនប៉ះពាល់ដល់ការទស្សនារបស់ភ្ញៀវទេសចរទេ ព្រោះថា ការជួសជុលនឹងបែងចែកជាជ្រុងៗ និងជាដំណាក់កាលៗ៕
 
អត្ថបទ៖ នាង សំណាង
រូបភាព៖ នាង សំណាង និង ម៉ៅ សុខនី
 
APSARA National Authority plans to consolidate the platform of Bakan tower at Angkor Wat
 
Department of Conservation of Monuments in Angkor Park and Preventive Archaeologyof the APSARA Authority is preparing to implement the project to consolidate the platform of Bakan tower at Angkor Wat, by holding a traditional ceremony to pray for safety and success on 24 August.
 
Mr. Mao Sokny, head of the project of the Department of Conservation of Monuments in Angkor Park and Preventive Archaeology , said that the project would run for five years with the aim of consolidating the platform of Bakan tower after the stones separated. Sokny added: “We are studying the shape of stones in order to divide them into the right category, so it is easy when we put the stones back together.”
 
According to the project manager, the condition of the platform of Bakan tower at Angkor Wat temple has been partially torn down and the team will prepare to get the stones back to their original position. Mr. Mao Sokny stated that the restoration project will not affect the visit, because it will be divided into phases.
 
Article: Neang Samnang
Photos: Neang Samnang and Mao Sokny

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn