
កូនឈើចម្រុះចំនួន៩,៥០៧ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី០៩ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤- 9507 saplings distributed by APSARA National Authority – 17 September 2024
– ប្រគេនកូនឈើចម្រុះជូនព្រះភិក្ខុ ថាវរប្បញោ នូ ថេត ព្រះចៅអធិការវត្តពោធិរតនៈសាមគ្គី ចំនួន២,៧០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត និងទីធ្លាសាលារៀន ស្ថិតនៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង៥០០ដើម បេង៥០០ដើម ធ្នង់៥០០ដើម គគីរ៥០០ដើម ដើមយាង ឬឈើទាល៥០០ដើម និងរំដួល២០០ដើម។