APSARA NATIONAL AUTHORITY - SIEM REAP - KINGDOM OF CAMBODIA

Our latest News

     Latest news regarding APSARA work about Angkor Archeological Park in Siem Reap and in the country. You will find here all the info regarding our Department related to infrastructures, tourism and many other subjects.

Archeology​ Conservation

ការជួសជុល និងពង្រឹងខឿនបាកានប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត- Restoration and Consolidation of the Southeast Platform of Angkor Wat’s Bakan Tower- 25 September 2023

មន្ត្រីជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា រហូតមកដល់ត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមការងារបច្ចេកទេសជួសជុលខឿនបាកានរបស់ប្រាសាទអង្គរវត្ត គឺបានជួសជុលពង្រឹងការខូចខាតផ្នែកខ្លះនៃខឿនថ្មឱ្យបានដូចដើមឡើងវិញ ដូចជា បានរុញថ្មដែលញែកចេញពីគ្នាឱ្យចូលជាប់គ្នាវិញ ពង្រឹងគ្រឹះឱ្យរឹងមាំ ដោយប្រើលោហជាតិអ៊ីណុកទាម ដើម្បីទប់លំនឹងនៅតាមទីតាំងដែលថ្មងាយនឹងរបេះ។

Read More »
Events

ភ្ញៀវទេសចរ បង្ហាញអាម្មណ៍រំភើបពេលមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត- Tourists express excitement when watching the sunrise at Angkor Wat- 23 September 2023

នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទីជាច្រើនពាន់នាក់ បានមកទស្សនាទស្សនីយភាពថ្ងៃរះ នាព្រឹកព្រលឹមនៅប្រាសាទអង្គរ ដោយទឹកមុខសប្បាយរីករាយ។

Read More »
News

ព្រឹត្តិការណ៍សមរាត្រីរដូវវស្សាឆ្នាំ២០២៣- Angkor Wat Autumnal Equinox 2023- 22 September 2023

ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។

Read More »
News

សកម្មភាពដ៏មមាញឹកនៃការស្តារពើកនៅស្រះខាងកើតប្រាសាទបន្ទាយស្រីរបស់មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា Activities of rehabilitation in the east pond of Banteay Srei Temple by APSARA National Authority- 22 September 2023

ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានសហការជាមួយក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា និងនាយកដ្ឋានអភិវឌ្ឃទេសចរណ៍ និងវប្បធម៌ ដើម្បីស្តារពើកស្មៅដ៏ក្រាស់ៗ

Read More »
News

ទិដ្ឋភាពស្រស់បំព្រងនៃ«ឧទ្យានអនុស្សាវរីយ៍អង្គរ-តូតាល់អេនើជី» -Beautiful view of “Angkor TotalEnergies Park “- 21 September 2023

ក្រោមគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន TotalEnergies ក្រោយពីបានដាក់ឱ្យដំណើរការគម្រោងដាំដើមឈើ ដែលមានឈ្មោះថា «Angkor-TotalEnergies Park»

Read More »
News

សន្និសីទអន្តររដ្ឋាភិបាលលើកទី៤ស្តីពីអង្គរនិងសំបូរព្រៃគុកនឹងរៀបចំនៅទីស្នាក់ការធំនៃអង្គការយូណេស្កូ -The 4th Inter-governmental Conference on Angkor and Sambo Prei Kuk to be held at UNESCO Headquarters- 20 September 2023

ឆ្លៀតក្នុងឱកាសដ៏មមាញឹកក្នុងកិច្ចប្រជុំលើកទី៤៥នៃគណៈកម្មការបេតិកភណ្ឌពិភពលោក នាទីក្រុងរីយ៉ាដ ប្រទេសសាអូឌីអារ៉ាប៊ីត ឯកឧត្ដម ហង់ ពៅអគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្ដម ផាន់ ណាឌី រួមជាមួយប្រតិភូដែលមានលេខាធិការវិទ្យាសាស្ត្រអចិន្ត្រៃយ៍នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរនិងសំបូរព្រៃគុក បានចូលជួបប្រជុំការងារជាមួយ ឯកឧត្ដម Lazare Eloundou Assomo

Read More »
Archeology​ Conservation

ធ្វើជាអ្នកជួសជុលប្រាសាទឥដ្ឋ ព្រោះក្តីស្រលាញ់ និងចង់ឱ្យកេរដំណែលដូនតានៅគង់វង្ស -Becoming a brick temple repairer because of love and wanting to protect the heritage of ancestors- 20 September 2023

អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ថែរក្សា ជួសជុល អភិរក្សប្រាង្គប្រាសាទ តាមមធ្យោបាយបណ្ដុះបណ្ដាលអ្នកបន្តវេនឱ្យយល់ដឹងពីជំនាញបច្ចេកទេសដើម្បីរួមគ្នាអភិរក្ស។ ក្នុងនោះមានកូនខ្មែរមួយចំនួនបានស្ម័គ្រចិត្តធ្វើជាអ្នកជួសជុលប្រាសាទឥដ្ឋ ព្រោះតែពួកគេមានក្តីស្រឡាញ់ និងចង់ថែរក្សាកេរដំណែលដូនតាខ្មែរឱ្យនៅគង់វង្ស។

Read More »
News

មន្រ្តី និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៧ព្រឹក បានរៀបចំពិធីទូងស្គរ អបអរសាទរនៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលរមណីយដ្ឋានប្រាសាទកោះកេរ -On the morning of 20 September 2023, at 7:00 AM, officials and staff of APSARA National Authority held a drumming ceremony to celebrate the inscription of Koh Ker- 20 September 2023

ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌនៃអង្គការយូណេស្គូ នៃកិច្ចប្រជុំលើកទី៤៥ នៃទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត សម្រេចបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់ អង្គការយូណេស្គូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវនឹងម៉ោង១២៖២៨នាទីរសៀល នៅទីក្រុងរីយ៉ាដ និងត្រូវនឹងម៉ោង ៤៖២៨នាទី រសៀល ម៉ោងនៅកម្ពុជា៕

Read More »
News

ក្រុមការងារសណ្តាប់ធ្នាប់ប្រចាំនៅប្រាសាទបាយ័ន ដាំបង្គោលក្រាក់ និងដាំស្មៅបង្កើនទេសភាពបៃតងនៅជុំវិញប្រាសាទ -Public order agents install poles and plant grasses to enhance the green landscape around the Bayon Temple- 19 September 2023

ក្រៅពីការងារស្នូលរបស់ខ្លួន ភ្នាក់ងារសណ្តាប់ធ្នាប់ប្រចាំនៅគោលដៅក្រុងអង្គរធំ បានចូលរួមរៀបចំដាំបង្គោលក្រាក់នៅខាងៗផ្លូវក្បែរប្រាង្គប្រាសាទ ដើម្បីបង្ការយានយន្តគ្រប់ប្រភេទចូលទៅដល់ប្រាសាទ ឬជិតប្រាសាទ និងចតមិនមានសណ្តាប់ធ្នាប់ ព្រមទាំងដាំស្មៅដើម្បីលើកសោភ័ណភាពបៃតងនៅជុំវិញប្រាសាទបាយ័នកាន់តែមានភាពស្រស់បំព្រង។

Read More »