ភ្ញៀវទេសចរជាតិនិងអន្តរជាតិ បង្ហាញភាពស្ញប់ស្ញែងពេលមកទស្សនាប្រាសាទអង្គរវត្ត-Angkor Wat continues to captivate both national and international tourists- 03 August 2024
គ្រប់ពេលវេលាទាំងអស់ ភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ពេលមកដល់ខេត្តសៀមរាប តែងតែងចង់មកមើលប្រាសាទអង្គរវត្ត ជាគោលដៅទី១មុនគេ។ ភាពល្បីល្បាញរបស់ប្រាសាទអង្គរវត្ត ក្រៅពីមានសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យគ្មានពីរនៅលើលោក ក៏មានព្រៃឈើធម្មជាតិនិងបរិស្ថាន ជាចំណុចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ធ្វើឱ្យភ្ញៀវទេសចរគ្រប់រូប បានធូរស្បើយពីទុក្ខកង្វល់ ដោយសារតែឃើញកសិន្ធុទឹកថ្លាយង់ដ៏ធំល្វឹងល្វើយ វាលស្មៅពណ៌បៃតងខ្ចី ហាក់បីដូចជាខ្លួនគេកំពុងស្ថិតនៅក្នុងឋានដ៏ពិសិដ្ឋមួយ។