APSARA NATIONAL AUTHORITY - SIEM REAP - KINGDOM OF CAMBODIA

Events

     Find here all the latest events happening in Angkor Archeological Park and in the Region, organized by APSARA National Authority and by our partners. 

Events

អគ្គនាយកអាជ្ញាធរជាតិអប្សរាអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត នៅប្រាសាទចៅសាយទេវតា-Director-General of APSARA National Authority attends the opening ceremony of Siem Reap Sankranta at Chau Say Tevta Temple 13 April 2022

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង និងមន្ត្រីអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍សៀមរាបសង្រ្កានឆ្នាំ ២០២២ នៅបរិវេណប្រាសាទចៅសាយទេវតា។

Read More »
Events

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាចូលរួមពិធីសាសនា និងលើកទង់ នៅភូមិសង្រ្កាន្ត Head of APSARA National Authority attends a religious ceremony and raises a flag in Sangkranta village/12 April 2022

នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នេះ ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមពិធីសាសនា និងលើកទង់ នៅបរិវេណភូមិសង្រ្កាន្ត នៃព្រឹត្តិការណ៍ សៀមរាបសង្រ្កាន្ត ២០២២។

Read More »
Events

អ្នកជំនាញគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ សរសើរអាជ្ញាធរជាតិអប្សរា ថាបំពេញការងារអភិរក្ស និងថែរក្សារមណីយដ្ឋាន និងប្រាសាទបុរាណបានល្អ បើទោះបីជាស្ថិតក្នុងពេលគំរាមកំហែងដោយជំងឺកូវីដ-១៩-ICC-Angkor’s experts praise APSARA National Authority for the efforts in conservation work at the Angkor site during the Covid-19 pandemic-25 Mar 2022

ក្រុមអ្នកជំនាញការចំពោះកិច្ចនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានបង្ហាញការកោតសរសើរយ៉ាងខ្លាំងទៅក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ដែលបានខិតខំប្រឹងប្រែងបំពេញការងារការពារ និងថែរក្សាប្រាសាទបុរាណរមណីយដ្ឋានអង្គរបានយ៉ាងល្អ បើទោះបីជាស្ថិតនៅក្នុងស្ថានភាពលំបាកខ្លាំង ដោយសារវិបត្តិជំងឺកូវីដ-១៩កំពុងគំរាមកំហែងក៏ដោយ។

Read More »
Events

សហប្រធានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បារាំង និងជប៉ុន ប្រកាសជួយជ្រោមជ្រែងការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរយៈពេល១០ឆ្នាំទៀត-Co-chairs of the ICC-Angkor, France and Japan announce the support for conservation and sustainable development for another 10 years -25 Mar 2022

សហប្រធានបារាំង និងជប៉ុន បានប្រកាសពីការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងពិធីបើកកិច្ចប្រជុំពេញអង្គលើកទី២៨ នៃកិច្ចប្រជុំរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ដោយមានវត្តមានរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា

Read More »
Events

គណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ ចាប់ផ្តើមនូវកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ -ICC-Angkor begins its 35th Technical Session-24 Mar 2022

កិច្ចប្រជុំបច្ចេកទេសលើកទី៣៥ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ អភិរក្ស និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានចាប់ផ្តើមជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២

Read More »
Events

អាយស៊ីស៊ី អង្គរ នឹងបើកកិច្ចប្រជុំបច្ចេកទេសលើក៣៥ និងកិច្ចប្រជុំពេញអង្គលើកទី២៨ នៅថ្ងៃស្អែកនេះ-ICC Angkor to hold its 35th Technical Session and 28th Plenary Session tomorrow-23 Mar 2022

គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៥

Read More »
Events

វេលាម៉ោង១៨:០០ល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ នឹងមានការសម្តែងសិល្បៈល្ខោនស្រមោលស្បែកធំ នៅបរិវេណព្រះលានជល់ដំរី

ដើម្បីអបអរសាទរព្រឹត្តិការណ៍«រំលឹកគុណអង្គរ»ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងដើម្បីចូលរួមចំណែកលើកស្ទួយវប្បធម៍អរូបិយនៃមនុស្សជាតិផងនោះ ក្រុមសិល្បៈល្ខោនស្រមោលស្បែកធំ វត្តរាជបូព៌ក្រុងសៀមរាប នឹងធ្វើការសម្តែងល្ខោនស្រមោលស្បែកធំ ជូនសាធារណៈបានទស្សនាដោយសេរី នៅបរិវេនព្រះលានជល់ដំរី។

Read More »
Events

ព្រឹត្តិការណ៍រំលឹកគុណអង្គរ ត្រូវបានប្រកាសបើកជាផ្លូវការ នៅខាងមុខបរិវេណប្រាសាទអង្គរវត្ត

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ពិធីបួងសួងនៅបរិវេណមុខស្ពានហាលប្រាសាទអង្គរវត្ត ក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ ត្រូវបានប្រកាសបើកជាផ្លូវការ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន

Read More »
Events

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ចូលរួមកម្មវិធីបើកព្រឹត្តិការណ៍វប្បធម៌ទីក្រុងសៀមរាបដាក់ចូលជាទីក្រុងវប្បធម៌អាស៊ាន-10 December 2021

នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នេះ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដោយមានឯកឧត្តម ហង់ ពៅ អគ្គនាយក ព្រមទាំងអគ្គនាយករង មន្រ្តី នៃអាជ្ញាធរជាតិអប្សរា បានចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍វប្បធម៌អបអរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន។

Read More »