Sunday, December 22, 2024
Latest:

Achieved Projects

Achieved ProjectsNewsNews 2024

សោភ័ណភាពប្រាសាទតុបខាងលិច ក្រោយពេលជួសជុល-The beauty of the West Top Temple after restoration- 03 July 2024

ប្រាសាទតុបខាងលិច កសាងនៅសតវត្សរ៍ទី១០ និងកសាងបន្ថែមនៅសតវត្សរ៍ទី១៣ ដល់សតវត្សរ៍ទី១៧ ដោយខឿនដើមសង់ពីថ្មបាយក្រៀម ត្រូវបានរៀបថ្មភក់មួយជាន់ពីលើ។ តួប៉មកណ្តាលក៏កែកុនដែរ ដោយរក្សាទុកនូវផ្នែកចម្លាក់លម្អផ្សេងៗ ដូចជា ផែ្តរ និងសសរធ្វើពីថ្មភក់ពណ៌ផ្កាឈូក ព្រមទាំងសង់បន្ថែមតួប៉មចំនួនពីរនៅសងខាងបន្ថែមទៀត។ តួប៉មទាំងអស់នោះសុទ្ធតែមានចម្លាក់រូបព្រះពុទ្ធសាសនា។ នៅសម័យកណ្តាល សាងខឿនទ្រវែងមួយ តពីខឿនចាស់មកខាងកើត។ នៅចុងខាងលិចនៃ ខឿនលយថ្មីនេះ គេឃើញសំណល់បល្ល័ង្កព្រះធំមួយ។

Read More
Achieved ProjectsArcheology​ ConservationNewsNews 2024

ដំណាក់កាលជួសជុលខឿនព្រះលានជល់ដំរី ចុងក្រោយ-The final stage of the Terrace of the Elephants platform restoration- 29 April 2024

អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( KOICA) តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHF) រំពឹងថាការជួសជុលខឿនរបស់ព្រះលានជល់ដំរីអាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ខាងមុខ។ ការងារជួសជុលខឿនព្រះលានជល់ដំរីនេះ បែងចែកជាចំនួន២ទីតាំង គឺA ស្ថិតនៅផ្នែកខាងជើង ប្រវែង២០ម៉ែត្រ និងទីតាំងC នៅផ្នែកខាងត្បូងប្រវែង១៥ម៉ែត្រ បានចាប់ផ្តើមតាំងពីចុងឆ្នាំ២០២១មក។

Read More
Achieved ProjectsArcheology​ ConservationNews

ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្មកិលរួចរាល់ -The restoration team showed happiness after completing the restoration of the central tower of Ta Prohm Kel Temple- 14 February 2024

ប្រាសាទតាព្រហ្មកិល ដែលជាអតីតមន្ទីរពេទ្យបុរាណសម័យអង្គរធ្លាប់តែរងការខូចខាតធ្ងន់ធ្ងរជាយូរមកហើយ។ ប៉ុន្តែពេលនេះ បានវិលត្រឡប់មករកស្ថានភាពរឹងមាំ និងមានរូបរាងស្ទើរតែពេញលេញដូចកាលពីសម័យដើមឡើងវិញហើយ។ ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាល ដែលជាហោរបន់ស្រន់របស់ប្រាសាទនេះរួចមក។

Read More
Achieved ProjectsArcheology​ ConservationNews 2024

ខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្តី បានបញ្ចប់ការជួសជុលជាស្ថាពរហើយ-The Western Gate of Banteay Kdei Temple has been restored – 30 January 2024

តាមរយៈក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរ នូវការងារជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី ដោយបានរៀបផ្គុំថ្មទៅតាមលំនាំរូបរាងដើមនៃខ្លោងទ្វារឡើងវិញ ដើម្បីលើកតម្លៃសំណង់បុរាណ។

Read More
Achieved ProjectsNews 2024

ខឿនរួតទី៣ ជ្រុងនិរតីប្រាសាទបាយ័នបានបញ្ចប់ការជួសជុលជាស្ថាពរហើយ-The southwest platform of Bayon Temple’s third terrace has been restored. – 29 January 2024

ក្រុមការងារជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ដោយជោគជ័យលើការងារជួសជុលខឿនជ្រុងនិរតី រួតទី៣នៃប្រាសាទបាយ័ន ជាស្ថាពរហើយនៅដើមឆ្នាំ២០២៤នេះ។

Read More
Achieved ProjectsArcheology​ ConservationNews 2024

អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាង្គកណ្ដាលប្រាសាទតាព្រហ្មកិលជាស្ថាពរ-APSARA National Authority completed the restoration work of the central tower of Ta Prohm Kel Temple – 24 January 2024

បន្ទាប់ពីបានចំណាយពេលវេលាជួសជុលអស់រយៈពេលជាច្រើនខែមក នាចុងឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានបញ្ចប់រួចរាល់ការជួសជុលប្រាសាទតាព្រហ្មកិល ឱ្យងើបឈរបង្ហាញរូបរាងជាថ្មីឡើងវិញ ដើម្បីទុកជាប្រយោជន៍សម្រាប់មនុស្សជាតិជំនាន់ក្រោយ។

Read More
Achieved ProjectsArcheology​ ConservationNews 2024

ខឿនជាន់ទីមួយ នៅប្រាសាទបាយ័ននៃជ្រុងខាងកើតឆៀងខាងត្បូង ប្រវែងជាង១០ម៉ែត្រ កំពុងជួសជុលឱ្យប្រសើរឡើងវិញ-The first terrace platform of the Bayon Temple in the southeast corner, more than 10 meters long, is being restored – 23 January 2024

ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា កំពុងរៀបចំជួសជុលពង្រឹងខឿនរួតទី១របស់ប្រាសាទបាយ័ន នាជ្រុងខាងកើតឆៀងខាងត្បូង ដោយសារតែខឿននោះ បានរំកិលស្រុត ថ្មកម្រាលហែកក្រៀកមិនមានលំនឹងជាដើម។

Read More
Achieved ProjectsArcheology​ ConservationNews 2024

ការងារជួសជុលបង្កាន់ដៃនាគប្រវែង២៤ម៉ែត្រ នៅជ្រុងឦសានខាងក្នុងរោងទងទី១នៃប្រាសាទបន្ទាយសំរ៉ែបានបញ្ចប់ហើយ- The restoration project of the 24-meter-long Naga balustrade at the northeast corner of the first gallery of the Banteay Samre Temple has been completed -09 January 2024

ក្រុមអភិរក្សថ្ម(SCU)នៃអាជ្ញាធរជាតិអប្សរាបានជួសជុលបង្កាន់ដៃនាគប្រវែង២៤ម៉ែត្រ នៅជ្រុងឦសានខាងក្នុងរោងទងទី១នៃប្រាសាទបន្ទាយសំរ៉ែ បញ្ចប់ជាស្ថាពរហើយកាលពីចុងឆ្នាំ២០២៣កន្លងទៅ។ គម្រោងនេះមានរយៈពេលប្រមាណ៦ខែ ដោយបានចាប់ផ្តើមតាំងពីពាក់កណ្តាលខែមិថុនាឆ្នាំ២០២៣មក។

Read More
Achieved ProjectsArcheology​ ConservationNews 2024

អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលខឿនបាកានប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត- APSARA National Authority completes the restoration project of the southeast Bakan platform of Angkor Wat -09 January 2024

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាដែលជួសជុលខឿនបាកាន ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ដំណាក់កាលទី៣ បញ្ចប់ជាស្ថាពរ។

Read More
Achieved ProjectsNews 2023

អាជ្ញាធរជាតិអប្សរា និងឥណ្ឌា បញ្ចប់ការជួសជុលកម្រាលថ្មភក់នៅតួប្រាង្គកណ្ដាលនៃប្រាសាទតាព្រហ្ម APSARA National Authority and India complete the repair of the sandstone floor in the central tower of Ta Prohm -22 February 2023

អាជ្ញាធរជាតិអប្សរា សហការជាមួយឥណ្ឌា ជួសជុលកម្រាលថ្មភក់នៅប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្ម ដោយធ្វើកំណាយរកថ្មភក់ដែលនៅរាយប៉ាយ និងយកជើងទម្រធំចំនួនមួយមានកម្ពស់៦៦សង់ទីម៉ែត្រ យកមកទៅតម្កល់ទីតាំងដើម

Read More