អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលខឿនបាកានប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត- APSARA National Authority completes the restoration project of the southeast Bakan platform of Angkor Wat -09 January 2024

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាដែលជួសជុលខឿនបាកាន ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ដំណាក់កាលទី៣ បញ្ចប់ជាស្ថាពរ។

ការជួសជុលខឿនបាកាន ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ដំណាក់កាលទី៣នេះ បានចាប់ផ្ដើមជួសជុលតាំងពីដើមខែមករា ឆ្នាំ២០២៣មក។ មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឃាម មុនី ឱ្យដឹងថា ក្នុងគម្រោងជួសជុលខឿនបាកាន ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត គឺក្រុមការងារបានជួសជុលថ្មបែកបាក់ចំនួន២៩២ដុំ ដែលរុះរើពីតាមផ្នែកនៃជ្រុងនីមួយៗឱ្យល្អរឹងមាំរួចហើយរៀបចំទៅតាមកន្លែងដើមឡើងវិញ។

លោក ឃាម មុនី ឱ្យដឹងទៀតថា បន្ថែមពីលើការជួសជុលថ្មបែកបាក់ពីតាមផ្នែកនៃជ្រុងនីមួយៗឱ្យរឹងមាំរួចហើយរៀបចំទៅតាមកន្លែងដើមឡើងវិញនោះ ក្រុមការងារបច្ចេកទេសក៏បានជួយសង្គ្រោះការខូចខាតជាច្រើនកន្លែងផ្សេងទៀតឱ្យប្រសើរឡើងវិញដែរ ដូចជា រុញថ្មដែលញែកចេញពីគ្នាឱ្យចូលគ្នា ពង្រឹងរចនាសម្ពន្ធរបស់ប្រាសាទទាំងមូលឱ្យរឹងមាំឡើងវិញដែរ។
ខឿនបាកាន ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្តដែលមានអាយុកាលនៃសំណង់យូរលង់មកហើយ បានរងការខូចខាតដោយសារតែដើមឈើដុះចាក់ឬសចូលតាមថ្នេរថ្មខឿន និងចូលទៅក្នុងគ្រឹះធ្វើឱ្យថ្មរហែកញែកចេញពីគ្នា រួមផ្សំនិងកត្តាទឹកភ្លៀងហូរចូលតាមចន្លោះថ្មទៅក្នុងគ្រឹះផងបណ្តាលឱ្យគ្រឹះខ្សោយនិងស្រុត។

ក្រុមអ្នកបច្ចេកទេសរំពឹងថា ក្រោយពីបញ្ចប់ការជួសជុលខឿនបាកានរបស់ប្រាសាទអង្គរវត្ត គឺជាទីតាំងសំខាន់ដែលធ្វើឱ្យភ្ញៀវទេសចរឆ្លងកាត់ឥតដាច់ ដូច្នេះហើយ បានជាអ្នកជំនាញត្រូវយកចិត្តទុកដាក់ថែរក្សាបេតិកភណ្ឌដ៏មហស្ចារ្យមួយនេះឱ្យបានល្អដើម្បីរួមចំណែកក្នុងការលើកតម្លៃក្នុងតំបន់នេះផង និងអាចបង្កើនកន្លែងទស្សនាដល់ទេសចរឱ្យបកាន់តែមានជម្រើសច្រើនផង៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា/ភោគ ជា/ក្រុមការងារជួសជុលខឿនបាកាណប្រាសាទអង្គរវត្ត

APSARA National Authority’s restoration team has completed the third phase of the restoration project of the southeast Bakan platform of Angkor Wat.

The third phase of the restoration project of the southeast Bakan platform of Angkor Wat began in early January 2023. The technical officer of the Department of Conservation of Monuments and Preventive Archaeology, Mr. Kham Mony, said that his team has already repaired 292 broken stones, which were dismantled from each corner , and reorganized those stones to the original location.

Mr. Kham Mony said that in addition to repairing the broken stones in each corner and then re-arranging to the original location, the technical team also restored the damage to many other places such as pushing the separated stones together to strengthen the structure of the whole temple.
The southeast Bakan platform of Angkor Wat has been damaged by tree roots growing into the stone gaps and the foundation, causing the stones to tear apart as well as the rainwater flowing through the gaps into the foundation, causing the foundation to weaken and collapse.

The technicians expect that after the completion of the restoration, Angkor Wat’s Bakan Tower will be the main location for tourists to visit, so the experts must maintain this great heritage to increase the tourist attractions.

Article: Chhay Phanny
Photos: Yi Sotha / Phouk Chea / Restoration team of Angkor Wat’s Bakan Tower

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn