សោភ័ណភាពប្រាសាទតុបខាងលិច ក្រោយពេលជួសជុល-The beauty of the West Top Temple after restoration- 03 July 2024
ប្រាសាទតុបខាងលិច កសាងនៅសតវត្សរ៍ទី១០ និងកសាងបន្ថែមនៅសតវត្សរ៍ទី១៣ ដល់សតវត្សរ៍ទី១៧ ដោយខឿនដើមសង់ពីថ្មបាយក្រៀម ត្រូវបានរៀបថ្មភក់មួយជាន់ពីលើ។ តួប៉មកណ្តាលក៏កែកុនដែរ ដោយរក្សាទុកនូវផ្នែកចម្លាក់លម្អផ្សេងៗ ដូចជា ផែ្តរ និងសសរធ្វើពីថ្មភក់ពណ៌ផ្កាឈូក ព្រមទាំងសង់បន្ថែមតួប៉មចំនួនពីរនៅសងខាងបន្ថែមទៀត។ តួប៉មទាំងអស់នោះសុទ្ធតែមានចម្លាក់រូបព្រះពុទ្ធសាសនា។ នៅសម័យកណ្តាល សាងខឿនទ្រវែងមួយ តពីខឿនចាស់មកខាងកើត។ នៅចុងខាងលិចនៃ ខឿនលយថ្មីនេះ គេឃើញសំណល់បល្ល័ង្កព្រះធំមួយ។