Saturday, November 23, 2024
Latest:

APSARA National Authority reinforced the supporting structure of Ta Dong – 23 August 2021

The Department of Conservation of Monuments in Angkor Park and Archeological Prevention of APSARA National Authority has reinforced the supporting structure of Ta Dong temple from 24 to 31 July 2021.

Share Post:

អាជ្ញាធរជាតិអប្សរាធ្វើការងារទល់ទ្រ ជួយសង្គ្រោះប្រាសាទតាដុងនៅ​ជើងភ្នំគូលែន​
 
ក្រុម​អ្នក​បច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ​របស់អាជ្ញាធរជាតិអប្សរា បានចាត់​វិធាន​ការ​ទល់ទ្រ ពង្រឹង ដើម្បី​ជួយ​សង្រ្គោះ​ប្រាសាទ​តាដុង ឱ្យជៀសផុតពីហានិភ័យ ​ជាដំណាក់កាលទី១ ចាប់ពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។
លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ​នៃ​អាជ្ញាធរជាតិអប្សរា បាន​ឱ្យដឹងថា ដោយមើលឃើញ​​​ហានិភ័យរបស់ប្រាសាទតាដុង ទើបក្រុមអ្នក​បច្ចេកទេស​នៃ​​អាជ្ញាធរ​ជាតិ​អប្សរាបាន​ចាប់ផ្ដើម​រៀបចំ​ទល់ទ្រសង្រ្គោះបន្ទាន់ នៅតាម​ផ្នែកជញ្ជាំងខាងកើត ដែល​បម្រុងជ្រុះធ្លាក់ និងសម្អាតបរិវេណជុំវិញប្រាសាទ។ លើសពីនេះ ក្រុមអ្នក​បច្ចេកទេស​ក៏​បានធ្វើ​ការ​សិក្សា និងលើក​គម្រោងជួសជុល ដើម្បីលើកតម្លៃប្រាសាទតាដុងសម្រាប់ផែនការឆ្នាំខាងមុខ។
សូមបញ្ជាក់ថា ប្រាសាទតាដុង កសាងឡើងអំពីឥដ្ឋ បែរមុខទៅកើត ក្នុង​រចនាបទគូលែន នាអំឡុង​សតវត្សទី៩នៃគ.ស ស្ថិតនៅភាគ​ខាងកើតនៃ​ជម្រាលជើងភ្នំគូលែន មានទីតាំងនៅក្នុងភូមិជប់លើ ឃុំស្វាយ​លើ ស្រុកស្វាយលើ។ បច្ចុប្បន្ន ឥដ្ឋនៃខឿនមួយផ្នែករបស់​ប្រាសាទឥដ្ឋនេះបានពុកផុយ ជ្រុះធ្លាក់ ដោ​យ​សារតែមាន​ដើមឈើដុះលើជញ្ជាំង និងដំបូលប្រាសាទ។ ចំណែក រួតទី១ផ្នែកខាងកើតក៏ជ្រុះ​ធ្លាក់​ដោយ​សារដើមឈើ​រលំលើ បណ្ដាលឱ្យមាន​​ស្នាមប្រេះហែកជញ្ជាំង​ទាំងបី​ជ្រុង​៕
 
អត្ថបទ និងរូបភាព៖ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ
 
….
 
​APSARA National Authority reinforced the supporting structure of Ta Dong temple
 
The Department of Conservation of Monuments in Angkor Park and Archeological Prevention of APSARA National Authority has reinforced the supporting structure of Ta Dong temple from 24 to 31 July 2021.
Mr. Puth Soth, Technical Officer of the APSARA National Authority, said that having assessed the risks of Ta Dong temple, APSARA National Authority began to set up the emergency support along the eastern wall. In addition, the team also studied and proposed a restoration project to raise the value of the Ta Dong temple for next year’s plan.
Ta Dong Temple was built of bricks in the Kulen style during the 9th century.
 
Article and Photo: Department of Conservation of Monuments in Angkor Park and Archeological Prevention

Share:

Facebook
Twitter
Pinterest
LinkedIn