នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលបដិសណ្ឋារកិច្ច ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រប៊ែលហ្សិក ឯកឧត្ដម Michel Parys មកទស្សនកិច្ចប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ដើម្បីស្វែងយល់ពីកិច្ចការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដោយមានការស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងធ្វើការបង្ហាញលម្អិតអំពីប្រាសាទទាំងពីរ ដោយអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា៕
រូបភាព៖ រដ្ឋ ផល្លីន
On the afternoon of November 17, 2026, H.E. Dr. Hang Peou, Director General of the APSARA National Authority, warmly welcomed H.E. Michel Parys, Ambassador of the Kingdom of Belgium, during his visit to Angkor Wat and Bayon temples.
The visit aimed to provide the Ambassador with insights into the conservation and development efforts at Angkor Archaeological Park. During the visit, APSARA National Authority experts warmly welcomed the Ambassador and provided detailed explanations about the history and significance of both temples, as well as ongoing conservation work.
Photos: Rath Phallin




