Sunday, August 16, 2026
Latest:

អាជ្ញាធរជាតិអប្សរា បើកវគ្គវិក្រឹតការពិសេសមគ្គុទ្ទេសក៍ទេសចរណ៍ តំបន់សៀមរាប-អង្គរ ជំនាន់ទី២-APSARA National Authority Opens Second Special Training Course for Siem Reap-Angkor Tour Guides- 14 July 2026

Share Post:

អាជ្ញាធរជាតិអប្សរា សហការជាមួយក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប បើកវគ្គវិក្រឹតការពិសេសមគ្គុទ្ទេសក៏ទេសចរណ៍ តំបន់សៀមរាប-អង្គរ ជំនាន់ទី២ រយៈពេល៥ថ្ងៃ ជូនដល់មគ្គុទ្ទេសក៍ទេសចរណ៍ចំនួន៧០នាក់ មកពីសមាគមទេសចរណ៍៖ សមាគមជប៉ុន សមាគមកូរ៉េ សមាគមចិន សមាគមខ្មែរអង្គរ និងមកពីក្រៅសមាគម។
អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គវិក្រឹតការពិសេសខាងលើ រួមមាន៖ លោកជំទាវ វណ្ណ សិរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប លោកភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។

វគ្គវិក្រឹតការពិសេសមគ្គុទ្ទេសក៍ទេសចរណ៍ តំបន់សៀមរាប-អង្គរ ជំនាន់ទី២ រៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ មានគោលបំណងអភិវឌ្ឍសមត្ថភាពថ្មីបន្ថែម ក៏ដូចជាផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ ដែលទាក់ទងទៅនឹងរបបគំហើញថ្មីៗ នៃការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍ ព្រមទាំងនិន្នាការថ្មីៗ នៃវិស័យទេសចរណ៍នាពេលបច្ចុប្បន្ន តាមរយៈគ្រូបង្គោល ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ហាប់ គឹមអាន

The APSARA National Authority, in collaboration with the Ministry of Tourism and the Siem Reap Provincial Administration, officially launched the second generation of the Special Training Course for Siem Reap-Angkor Tour Guides on July 13, 2026. The five-day training, running until July 17, brings together 70 tour guides from the Japanese-Speaking Guide, Korean-Speaking Guide, Chinese-Speaking Guide, and Khmer Angkor tourism associations, as well as independent guides.

The opening ceremony was presided over by H.E. Ms. Vann Sereyrath, Undersecretary of State of the Ministry of Tourism; Mr. Ngov Sengkak, Deputy Governor of Siem Reap Province; and Mr. Phoan Phalla, Director of the Department of Administration and Personnel of the APSARA National Authority, representing H.E. Dr. Hang Peou, Director General of the APSARA National Authority. The event was also attended by leaders and staff of the APSARA National Authority.

The training course aims to strengthen the professional capacity of tour guides by providing updated knowledge on the latest archaeological research, heritage conservation, tourism product and service development, and emerging trends in the tourism sector. The sessions are delivered by leaders and specialists from the APSARA National Authority, helping participants enhance their expertise in interpreting and promoting the cultural heritage of the Siem Reap-Angkor region.

Article by: Office of Communication
Photos by: Hap Kim An
Translation by: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn