Thursday, February 6, 2025
Latest:

អាជ្ញាធរជាតិអប្សរាសហការជាមួយភាគីឥណ្ឌាជួសជុលរោងទងទី៣ផ្នែកខាងលិចនៃប្រាសាទតាព្រហ្ម-APSARA National Authority collaborates with India to restore the third gallery on the west side of Ta Prohm Temple-​ 06 February 2025

Share Post:

អាជ្ញាធរជាតិអប្សរាតាមរយៈកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)កំពុងធ្វើការជួសជុលនៅរោងទងទី៣ ផ្នែកខាងលិចនៃប្រាសាទតាព្រហ្ម។  រចនាសម្ពន្ធនៃរោងទងទី៣នេះ ប្រឈមនឹងគ្រោះថ្នាក់ទាមទាតម្រូវឲ្យមានការជួសជុល។

លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្មនៃភាគីឥណ្ឌាបានឱ្យដឹងថា ក្នុងគម្រោងនៃកិច្ចសហប្រតិបត្តិការដំណាក់កាលទី៣ ចាប់ផ្តើមក្នុងខែមករា ឆ្នាំ២០២៥ ដែលគ្រោងនឹងបញ្ចប់នាចុងឆ្នាំ។

លោកChitranjan Kumar បន្តថា ជាជំហានដំបូងក្រុមការងារធ្វើកំណាយស្រាវជ្រាវ ដើម្បីសិក្សាអំពីស្ថានភាពគ្រឹះនៃសំណង់ប្រាសាទ ចុះបញ្ជីថ្មដែលនៅរាយប៉ាយ រុះរើនៅទីតាំងដែលបាក់បែក បានរកឃើញទីតាំងដែលខូចខាតខ្លាំងនៅជ្រុងខាងត្បួង ខាងជើង និងមុខខាងលិច ជួសជុលពង្រឹងគ្រឹះ និងជួសជុលថ្មដែលបែកបាក់ ទើបរៀបចំផ្គុំថ្មទៅកាន់ទីតាំងដើមវិញ៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោកស្រី​ នេត​ ស៊ីមន និងលោកភោគ ជា.លោកយី សុថា

The APSARA National Authority is working in partnership with the Archaeological Survey of India (ASI) to restore the third gallery on the west side of Ta Prohm Temple, which is at risk of collapse and requires urgent repairs.

Chitranjan Kumar, who heads the Ta Prohm Temple Restoration Site for ASI, announced that the third phase of this cooperative project is set to commence in January 2025, with an anticipated completion by the end of that year.

Kumar outlined the initial steps of the restoration process, which will include excavations to assess the temple’s foundation condition, cataloging scattered stones, dismantling damaged sections, and identifying severely compromised areas on the south, north, and west sides of the gallery. The project will focus on repairing and reinforcing the foundation, restoring broken stones, and ultimately reassembling them in their original positions.

Article by Office of Communication
Photos by Net Simon/Phouk Chea/Yi Sotha
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn