Friday, December 27, 2024
Latest:

សិស្សថ្នាក់បឋមសិក្សាក្នុងរមណីយដ្ឋានអង្គរចំនួន៣សាលាទទួលបានការអប់រំឱ្យចេះកាត់បន្ថយនិងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ -Primary school students in Angkor receive education on how to reduce and properly dispose of waste- 26 November 2024

Share Post:

សិស្សបឋមសិក្សាចំនួន ៣សាលាទទួលបានការអប់រំបរិស្ថាន ដែលកម្មវិធីនេះរៀបចំឡើងដោយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Organization ហៅកាត់ថា (JQA) អាជ្ញាធរជាតិអប្សរា សាកលវិទ្យាល័យ សូហ្វីយ៉ា និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប។ សិស្សដែលត្រូវបានបង្រៀនមានថ្នាក់ទី ៤ដល់ទី៦ នៅតាមសាលាចំនួន៣ ក្នុងរមណីយដ្ឋានអង្គរ មានសាលាបឋមសិក្សាគោកគ្រើល សាលាបឋមដូនឳ និងសាលាបឋមសិក្សា ត្រពាំងស្វាយ។

សូមបញ្ជាក់ថា គម្រោងអបរំបរិស្ថានបានចូលមកក្នុងតំបន់អង្គរ ក្រោយស្ថាប័នធានាគុណភាពជប៉ុន បានធ្វើការបញ្ចូលប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001 នៅក្នុងអាជ្ញាធរជាតិអប្សរា ហើយដើម្បីធ្វើសកម្មភាពផ្ទាល់ ស្ថាប័នធានាគុណភាពនេះ ក៏បានដំណើរការគម្រោងរបស់ខ្លួន ដើម្បីជាចំណេះដឹងចំពោះក្មេងៗឱ្យមានទម្លាប់ល្អទាក់ទងនឹងបរិស្ថានចាប់ពីតូចៗនេះតទៅ៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក សឿន ប៊ុនស័រ

Three primary school students in Angkor have recently participated in an environmental education initiative aimed at promoting waste reduction and proper disposal practices. This program was organized collaboratively by the Japan Quality Organization (JQA), the APSARA National Authority, Sophia University, and the Siem Reap Province Department of Education, Youth, and Sports.

The students, who are in grades 4 to 6, came from three local schools situated within the Angkor site: Kok Kreul Primary School, Daun Ov Primary School, and Trapeang Svay Primary School.

This environmental education project was introduced in the Angkor region following the implementation of the ISO 14001 environmental management system by the Japan Quality Organization within the APSARA National Authority. To take proactive measures, the organization initiated this educational project to instill good environmental habits in children from a young age.

Article: Office of Communication
Photos: Mr. Soeun Bunsor
Article Translator: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn