Monday, November 18, 2024
Latest:

អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ»ដល់សិក្ខាកាមចំនួន៨០នាក់ -Workshop on “Strengthening the Capacity and Roles of Site Managers” Organized by APSARA National Authority- 18 November 2024

Share Post:

អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ»ដល់សិក្ខាកាមចំនួន៨០នាក់ ដែលមកពីនាយកដ្ឋានសណ្តាប់ធ្នាប់ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា និងនាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើការងារតាមប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ។ សិក្ខាសាលានេះបានប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅនាយកដ្ឋានសណ្តាប់ធ្នាប់។

វគ្គសិក្ខាសាលាមានគោលបំណង ចែករំលែកចំណេះដឹង ដើម្បីបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងការងារប្រចាំថ្ងៃ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ធានាឱ្យបាននូវកិច្ចការពារការងារអភិរក្ស ការលើកតម្លៃសម្បតិ្តវប្បធម៌ធម្មជាតិ និងបង្កើនកិច្ចសហការរវាងនាយកដ្ឋាននីមួយដោយបង្កើតផែនការគ្រប់គ្រងរួមនៅតាមប្រាសាទនីមួយៗក្នុងរមណីយដ្ឋានអង្គរ។

ឯកឧត្តម ឡុង កុសល មានប្រសាសន៍ក្នុងឱកាសនោះថា សិក្ខាសាលាថ្ងៃនេះពិតជាមានសារសំខាន់ក្នុងការចូលរួមចំណែកដុសខាត់ចំណេះដឹង និងបង្កើនសមត្ថភាពបំពេញការងាររបស់សិក្ខាកាម តាមរយៈការធ្វើបទបង្ហាញពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកជំនាញដែលជាវាគ្មិនមកពីនាយកដ្ឋាននានា ដែលពួកគាត់សុទ្ធតែមានបទពិសោធន៍យូរឆ្នាំលើការងាររបស់ពួកគាត់រៀងៗខ្លួន។ ឯកឧត្តមក៏បានសំណូមពរឲ្យរៀបចំផែនការគ្រប់គ្រងរួមដោយផ្អែកលើផែនទីហានីភ័យរួមមួយ ហើយធ្វើសកម្មភាពដើម្បីលុបបំបាត់ភាពហានីភ័យទាំងនោះ។

ឯកឧត្ដមសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតសម្រាប់យកទៅអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់នៅពេលបញ្ចប់វគ្គសិក្សានេះ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ហាប់ គឹមអាន

On November 18, 2024, the APSARA National Authority held a significant workshop titled “Strengthening the Capacity and Roles of Site Managers,” attended by 80 participants from various departments, including the Department of Public Order, the Department of Tourism Development and Culture, the Department of Conservation of Monuments and Preventive Archaeology, and the Department of Water, Forestry and Infrastructure Management. The event took place at the Department of Public Order and was chaired by H.E. Mr. Long Kosal, Deputy Director General, who represented H.E. Dr. Hang Peou, the Director General of the APSARA National Authority.

The primary objective of the workshop was to enhance knowledge and skills among participants to improve their daily management practices. The focus was on ensuring the protection of conservation efforts, elevating the value of natural and cultural assets, and fostering inter-departmental cooperation through the development of a joint management plan for each temple within the Angkor site.

During his opening remarks, H.E. Mr. Long Kosal emphasized the importance of the workshop in refining participants’ knowledge and increasing their capacity. He noted that speakers from various departments, all with extensive experience in their respective fields, would share valuable insights. Furthermore, he advocated for the creation of a joint management plan informed by a common risk map to proactively address potential challenges.

H.E. Mr. Long Kosal expressed hope that participants would acquire new knowledge that could be effectively applied in their daily work by the conclusion of the workshop.

Article: Chhay Phanny 
Photos: Hab Kim An 
Article Translator: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn