Monday, November 25, 2024
Latest:

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាការងារជាមួយ មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការគ្រប់គ្រងបរិស្ថាន (ICEM)- APSARA National Authority Engages with ICEM on Environmental Management- 02 November 2024

Share Post:

កាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារ ជាមួយលោកបណ្ឌិត Jeremy Carew-Reid អគ្គនាយក នៃមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការគ្រប់គ្រងបរិស្ថាន (ICEM) ។

ក្នុងជំនួបពិភាក្សានោះ បានផ្តោតសំខាន់លើលទ្ធភាពនៃកិច្ចសហការគ្នា លើការងារគ្រប់គ្រងទឹក ការប្រែប្រួលអាកាសធាតុ ការស្ដារឡើងវិញនូវគម្របព្រៃឈើ ជីវចម្រុះ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ៕

រូបភាព៖លោក រដ្ឋ ផល្លីន

On the afternoon of November 1, 2024, H.E. Mr. Yit Chandaroat, representing H.E. Dr. Hang Peou, Director-General of the APSARA National Authority, held a meeting with Dr. Jeremy Carew-Reid, Director General of the International Center for Environmental Management (ICEM).

The discussions centered around several key topics, including the maintenance of the reservoir, efforts to restore forest cover, and the conservation and upkeep of the Angkor site. Additionally, the meeting addressed the livelihoods of the local communities in the Angkor area.

Photos: Rath Phallin

Article Translator: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn