Monday, December 9, 2024
Latest:

ពិធីប្រគល់កិច្ចព្រមព្រៀង និងសម្ពោធគម្រោង«ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី» និងពិធីដាំកូនឈើរួមគ្នា រវាងអាជ្ញាធរជាតិអប្សរា និងធនាគា ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB)- Ceremony Marks Launch of “Angkor-CIMB Park” and Tree Planting Initiative- 03 November 2024

Share Post:

នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ មានប្រារព្ធពិធីប្រគល់កិច្ចព្រមព្រៀង និងសម្ពោធគម្រោង«ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី»រវាងអាជ្ញាធរជាតិអប្សរា និងធនាគា ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB) ព្រមទាំងពិធីដើមឈើ រួមគ្នាចំនួនប្រមាណ២,០០០ដើម ជានិមិត្តរូប បង្ហាញឱ្យឃើញពីស្មារតីចូលរួមគាំពារ និងថែរក្សា អភិរក្សបរិស្ថាន នៅបរិវេណខាងកើតប្រាសាទបន្ទាយប្រី នៃរមណីយដ្ឋានអង្គរ។

ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម Ambassador Shaharuddin On ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកប៊ុន យីន ប្រធាននាយកប្រតិបត្តិធនាគា ស៊ីអាយអិមប៊ី ភីអិលស៊ី ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរា និងបុគ្គលិកធនាគាស៊ីអាយអិមប៊ី ចំនួន៥០០នាក់។

ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ ស្វាគមន៍ចំពោះវិស័យឯកជននានា ដែលមានបំណងចង់ចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ក្នុងសកម្មភាពដាំដើមឈើឡើងវិញ ដើម្បីបរិស្ថាន និងការពារប្រាសាទបុរាណ។ ឯកឧត្តមអគ្គនាយក បានបញ្ជាក់អំពីសារសំខាន់មួយចំនួននៃដើមឈើចំពោះបរិស្ថាន សុខភាពមនុស្សនិងសត្វ ក្រៅពីនោះដើមឈើដែលមានវត្តមាននៅរមណីយដ្ឋានអង្គរ ក៏បានដើរតួនាទីសំខាន់ក្នុងការការពារទៅដល់ប្រាសាទបុរាណ ឱ្យចៀសផុតពីហានិភ័យនានា។ ហេតុដូច្នេះ ចាប់តាំងពី២០០៤មក អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ និងរៀបចំផែនការដាំដុះដើមឈើវិញជាបន្តបន្ទាប់ រហូតទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។

លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិធនាគា ស៊ីអាយអិមប៊ី ភីអិលស៊ី បានលើកឡើងថា ធនាគាស៊ីអាយអិមប៊ី ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួម ជាអាជ្ញាធរជាតិអប្សរា ក្នុងសកម្មភាព ការពារ អភិរក្ស និងថែរក្សាបរិស្ថាន។ លោកថា គិតចាប់ពីឆ្នាំ២០២០មក នេះជាលើកទី៣ហើយ ដែលធនាគាស៊ីអាយអិមប៊ី បានសហការជាមួយអាជ្ញាធរជាតិអប្សរា ដាំកូនឈើឡើងវិញក្នុងរមណីយដ្ឋានអង្គរ ព្រមទំាងបង្កើតឱ្យមានគម្រោង«ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី» ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែង លើការដាំ និងថែរក្សាដើមឈើ រយៈពេលយូរអង្វែង៕

អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ

រូបភាព៖លោក ហាប់ គឹមអាន និងភោគ ជា

On November 2, 2024, a significant ceremony was held to inaugurate the “Angkor-CIMB Park” project, a collaborative effort between the APSARA National Authority and CIMB Bank Plc. The event featured the planting of approximately 2,000 trees, symbolizing a commitment to environmental protection and preservation in the vicinity of the Banteay Prei Temple.

The ceremony was attended by distinguished guests, including H.E. Mr. Shaharuddin On, Ambassador of Malaysia to Cambodia; H.E. Dr. Hang Peou, Director-General of the APSARA National Authority; and Mr. Bun Yin, Chief Executive Officer of CIMB Bank Plc.

In his address, H.E. Dr. Hang Peou expressed gratitude to the private sector for their willingness to partner with the APSARA National Authority in reforestation efforts aimed at safeguarding the environment and ancient temples. He highlighted the vital role that trees play in maintaining ecological balance and supporting human and animal health. Furthermore, he noted that trees are essential for protecting the ancient structures within the Angkor site from environmental risks. Since 2004, the APSARA National Authority has been actively managing and planning tree conservation efforts, leading to significant successes in this area.

Mr. Bun Yin, CEO of CIMB Bank Plc, expressed his enthusiasm for collaborating with the APSARA National Authority in environmental conservation initiatives. He pointed out that this marks the third partnership since 2020 aimed at replanting trees within the Angkor site and establishing the “Angkor-CIMB Park.” This project underscores CIMB Bank’s commitment to long-term environmental stewardship.

Article: Office of Communication

Photos: Hab Kim An/Phouk Chea

Article Translator: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn