ការងារជួសជុលខឿនជណ្ដើរ និងបង្កាន់ដៃនាគផ្នែកខាងលិចជាន់ផ្ទាល់ដីនៃជណ្តើរកណ្តាលនៅទិសខាងត្បូងប្រាសាទអង្គរវត្ត ដែលបានដំណើរការតាំងតែពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ មកដល់ពេលនេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា ជួសជុលគ្រឹះខឿនស្រុត និងថ្មក្រៀកហែកបានរួចរាល់ ហើយបន្តជួសជុលខឿនទ្របង្កាន់ដៃនាគស្រទាប់ខាងលើដែលរអិលចេញពីគន្លងដើម ដើម្បីរៀបបង្កាន់នាគឱ្យត្រូវតាមទីតាំងដើម។
លោក សយ សុភារិន្ទ ភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត ឱ្យដឹងថា ក្រោយពីបញ្ចប់ការជួសជុលគ្រឹះខឿន ក្រុមការងារបន្តជួសជុលខឿនបង្កាន់ដៃនាគស្រទាប់ខាងលើរអិលចេញពីគន្លងដើម ដោយត្រូវសម្អាតដីស្អុយ និងរៀបចំថ្មខឿនផ្នែកដែលងាកចេញ ហើយរៀបបង្កាន់ដៃនាគឱ្យមានលំនឹងឡើងវិញ។
លោក សុភារិន្ទ បន្តថា បង្កាន់ដៃនាគ ដែលត្រូវជួសជុលមានប្រវែង១៦ម៉ែត្រ ទាំងជើងទម្រនាគ ជើងទម្របង្កាន់ដៃនាគ និងដងខ្លួននាគរងការខូចខាតដោយអន្លើ ទាមទារឱ្យមានការជួសជុលពង្រឹង និងបន្ថែមថ្មថ្មីនៅតាមកន្លែងដែលបាត់បង់ដើម្បីធានាបាននូវភាពរឹងមាំយូរអង្វែងរាប់រយឆ្នាំតទៅមុខទៀត៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា
The restoration efforts led by the APSARA National Authority to restore and strengthen the southern central stairs and Naga balustrade on the ground floor of Angkor Wat are truly commendable. The meticulous work being done to repair and rebalance the Naga balustrade, ensuring it is returned to its original position, showcases a dedication to preserving the historical integrity of this iconic site.
Mr. Soy Sophearin, Head of the Angkor Wat restoration site, said that after completing the restoration of the foundation, the team continued to repair the Naga balustrade that slipped out of the original position by cleaning the dirt and preparing the stone to rebalance the balustrade.
Mr. Sophearin added that the Naga balustrade was 16 meters long. The extensive repairs, reinforcement, and addition of some new stones to the Naga balustrade are essential steps in ensuring that this significant structure remains intact for generations to come. The focus on long-term durability speaks to the importance of safeguarding Angkor Wat’s cultural heritage for hundreds of years.
Article: Yi Sotha
Photos: Phouk Chea
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជណ្ដើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង និងជួយសង្រ្គោះក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោម ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ -APSARA National Authority Restores Front Stairs and Carvings at Phnom Krom Temple- 21 November 2024
ក្រុមអ្នកអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុលជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង ដែលស្ថិតក្នុងស្ថានភាពហែកចេញពីគ្នា ព្រមទាំងផ្នែកខ្លះនៃរចនាសម្ពន្ធជណ្តើរជាច្រើនផ្នែកទៀត ឱ្យប្រសើរឡើងវិញ។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏កំពុងជួយសង្រ្គោះក្បាច់ចម្លាក់នៅតាមតួប៉មកណ្តាលផ្នែកខាងលិច និងតួប៉មខាងជើងនៃជ្រុងខាងលិច ឆៀងខាងត្បូង ដែលមានចម្លាក់នៅសល់តិចតួចបំផុត ហើយកំពុងមានសភាពពុកផុយខ្លាំង កុំឱ្យបាត់បង់ផងដែរ។