Saturday, November 23, 2024
Latest:

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុលប្រាសាទ-APSARA National Authority to hold a training course on the transfer of knowledge and skills to successors in the conservation and restoration of temples- 07 May 2024

Share Post:

នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នានាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា មានបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុល ប្រាសាទ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកអ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ រួមទាំងសិក្ខាកាមសរុបចំនួន២៥រូប ជាមន្ត្រី-បុគ្គលិក ភ្នាក់ងារទេសចរ និងភ្នាក់ងារសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ដែលកំពុងបំពេញ ការងារអភិរក្ស និងជួសជុលប្រាសាទក្នុងតំបន់អង្គរ។
ឯកឧត្តមឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងឱកាសនោះថា វគ្គបណ្តុះបណ្តាលនេះ ពិតជាសារៈសំខាន់ខ្លាំងណាស់ ក្នុងការបង្កើនសមត្ថភាព ការគ្រប់គ្រងការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាផ្តល់ចំណេះដឹងបន្ថែមដល់ភ្នាក់ងារ និងអ្នកគ្រប់គ្រងនៅតាមគោលដៅប្រាសាទនានា។ ធ្វើយ៉ាងណាធានាបាននូវកិច្ចការពារ ការងារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយនិរន្តរភាព។
ឯកឧត្តម អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានជំរុញណែនាំឱ្យសិក្ខាកាមទាំងអស់ ត្រូវខិតខំរៀនសូត្របន្ថែមនូវចំណេះដឹង ដែលអាជ្ញាធរជាតិអប្សរាបានផ្តល់ជូន ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារថែរក្សា និងគ្រប់គ្រងរមណីយដ្ឋានអង្គរ ឱ្យកាន់តែមានប្រសិទ្ធភាពល្អថែមទៀត។
សូមជម្រាបផងដែរថា វគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុលប្រាសាទ មានរយៈពេល៧ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤៕
អត្ថបទ៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោក ភោគ ជា
On 07 May 2024, at the Department of Public Order, APSARA National Authority held a training course on the Transfer of knowledge and skills to the successors in the conservation and restoration of temples under the chairmanship of H.E. Mr. Long Kosal, Deputy Director General, Representative of H.E. Dr. Hang Peou, Director General of APSARA National Authority, Mr. Im Sokrithy, Director of Department of Research, Training and Communication, including a total of 25 trainees, officers, staff, tourism agents and public order agents of APSARA National Authority who are working to preserve and restore temples in the Angkor area.
H.E. Mr. Long Kosal said that this training course is very important to increase the ability to manage daily work more effectively and provide additional knowledge to agencies and team leaders at temples to know how to ensure the protection, conservation, and sustainable development of Angkor.
He urged all participants to study hard and learn more knowledge provided by the APSARA National Authority to effectively contribute to the Angkor site’s maintenance and management.
It should be noted that the training course on the transfer of knowledge and skills to the successors in the work of conservation and restoration of the temple lasts for seven days, starting from the 7th to the 13th of May 2024.
Article: Department of Research, Training and Communication
Photos: Phouk Chea

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn