នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីសូត្រមន្ត បង្សុកូល និងប្រគេនទេយ្យទានដល់ព្រះសង្ឃ។ ពិធីនេះបានរៀបចំឡើង នាពេលរសៀលថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះអធិបតីភាព សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រី បុគ្គលិកទាំងអស់នៃអាជ្ញាធរជាតិអប្សរា។
ពិធីដ៏មង្គលនេះ បានប្រារព្ធធ្វើឡើងដើម្បីលើកសិរីសួស្តីដល់ថ្នាក់ដឹកនាំ រួមទាំងមន្ត្រី បុគ្គលិក នៃអាជ្ញាធរជាតិអប្សរា និងដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។ ជាពិសេស ក៏ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់អតីតថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា អ្នកជំនាញការជាតិ-អន្តរជាតិ ដែលបានមរណកាល ក្នុងបុព្វហេតុបម្រើអង្គរ រួមទាំងញាតិការដែលបានចែកឋានទៅកាន់បរលោក៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក រដ្ឋ ផល្លីន/ភោគ ជា
A blessing ceremony was held at the APSARA National Authority’s office. The ceremony was held on 9 April 2024, presided over by Samdech Preah Brahma Rattanamony Sereysovano Pin Sem, Supreme Councilor, Member of the National Buddhism in the Kingdom of Cambodia, H.E. Dr. Hang Peou, Director General, Deputy Director Generals, Departments Directors, Department Deputy Directors, and all staff of APSARA National Authority.
This happy ceremony was held to bless the leaders and staff of the APSARA National Authority and to celebrate the traditional Khmer New Year, which will come on Saturday, 13 April 2024. In particular, to dedicate the merit to the former leaders of the APSARA National Authority, national and international experts who died in the cause of serving Angkor, including relatives who have passed away.
Article: Chhay Phanny
Photos: Rath Phallin / Phouk Chea
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជណ្ដើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង និងជួយសង្រ្គោះក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោម ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ -APSARA National Authority Restores Front Stairs and Carvings at Phnom Krom Temple- 21 November 2024
ក្រុមអ្នកអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុលជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង ដែលស្ថិតក្នុងស្ថានភាពហែកចេញពីគ្នា ព្រមទាំងផ្នែកខ្លះនៃរចនាសម្ពន្ធជណ្តើរជាច្រើនផ្នែកទៀត ឱ្យប្រសើរឡើងវិញ។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏កំពុងជួយសង្រ្គោះក្បាច់ចម្លាក់នៅតាមតួប៉មកណ្តាលផ្នែកខាងលិច និងតួប៉មខាងជើងនៃជ្រុងខាងលិច ឆៀងខាងត្បូង ដែលមានចម្លាក់នៅសល់តិចតួចបំផុត ហើយកំពុងមានសភាពពុកផុយខ្លាំង កុំឱ្យបាត់បង់ផងដែរ។