បើទោះបីជារដូវប្រាំងក៏ស្មៅនៅមុខប្រាសាទអង្គរវត្តនៅតែមានពណ៌បៃតង Despite the dry season, the grass at Angkor Wat is still green- 17 April 2024

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

រដូវប្រាំងចូលមកដល់ បានធ្វើឱ្យស្មៅនិងរុក្ខជាតិមួយចំនួនក្រៀមស្វិតស្រពោននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ប៉ុន្តែទោះជាយ៉ាងណា ក៏អាជ្ញាធរជាតិអប្សរាបានប្រឹងប្រែងថែទាំស្រោចស្រពស្មៅនៅតាមសួនកសិន្ធុប្រាសាទអង្គរវត្តឱ្យនៅតែមានពណ៌បៃតង។ ក្នុងនោះដែរ ចំពោះវាលស្មៅនៅក្នុងបរិវេណប្រាសាទអង្គរវត្ត ក៏អាជ្ញាធរជាតិអប្សរា បានរៀបចំប្រព័ន្ធស្រោចស្រពវាលស្មៅទាំងនោះផងដែរ។

សូមបញ្ជាក់ថា សកម្មភាពដាំ និងថែទាំស្មៅមិនត្រឹមតែរៀបចំធ្វើនៅបរិវេណមុខប្រាសាទអង្គរវត្តប៉ុណ្ណោះទេ តែសកម្មភាពទាំងនេះ បានធ្វើនៅតាមប្រាសាទមួយចំនួនទៀតដូចជា ព្រះលានជល់ដំរី ប្រាសាទបាយ័ន្ត ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម និងទីកន្លែងជាច្រើនទៀតធ្វើយ៉ាងណាឱ្យរមណីយដ្ឋានអង្គរមានភាពបៃតងស្រស់ស្អាតទាំងខួបប្រាំង និងវស្សា៕


អត្ថបទ៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោកភោគ ជា

 

The arrival of the dry season has withered some grass and plants in the Angkor area, however, the APSARA National Authority has made efforts to keep the grass in the Angkor Wat temple green. In addition, for the grass fields in the Angkor Wat temple complex, the APSARA National Authority has also organized automatic water pumps for those grass fields.

It should be noted that grass planting and care are organized in front of Angkor Wat and some temples such as the Terrace of Elephants, Bayon, Banteay Kdei, Ta Prohm, and many other places to keep Angkor site green and beautiful in both dry and rainy seasons.

Article: Department of Research, Training and Communication
Photos: Phouk Chea

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn