នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ នាមជ្ឈមណ្ឌលរបស់អាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយក បានជួបពិភាក្សាការងារជាមួយឯកឧត្តម Na Jung Hee អគ្គនាយកស្ថាប័នមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ។ គោលបំណងសំខាន់នៃជំនួបខាងលើ ដើម្បីពិភាក្សាលម្អិតទៅលើអនុស្សរណៈដែលបានចុះហត្ថលេខាកន្លងមក ដើម្បីឈានទៅអនុវត្តគម្រោងជួសជុលរួតបាកាណនៃប្រាសាទអង្គរវត្ត និងផ្នែកផ្សេងទៀតនៃគម្រោង។
សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០២៤ថ្មីៗនេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ (The Cultural Heritage Administration of the Republic of Korea) ទៅលើកិច្ចការងារអភិរក្ស និងជួសជុលរួតបាកាណនៃប្រាសាទអង្គវត្ត ដែលមានរយៈពេល៣ឆ្នាំ (២០២៤-២០២៦)៕
អត្ថបទ៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោក រដ្ឋ ផល្លីន
On 3 April 2024, at APSARA National Authority Center, H.E. Dr. Hang Peou, Director General of APSARA National Authority, met with Mr. Na Jung Hee, Director of International Cooperation Center in Korea Cultural Heritage Foundation. The main purpose of the above meeting was to discuss in detail the previously signed memorandum to implement the conservation project of Angkor Wat’s Bakan Tower and other parts of the project.
It should be noted that in early 2024, H.E. Dr. Hang Peou, Director General of APSARA National Authority, signed a Memorandum of Understanding with the Cultural Heritage Administration of the Republic of Korea on the conservation and restoration of the Angkor Wat’s Bakan Tower, which will last for three years (2024-2026).
Article: Department of Research, Training and Communication
Photos: Rath Phallin
Share:
Our Latest News
អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័ន ASI -APSARA National Authority Meets with ASI- 24 December 2024
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bhima Azmira ប្រធានស្ថាប័ន Archaeological Survey of India (ASI)