Saturday, November 23, 2024
Latest:

អ្នកជំនាញការអាយស៊ីស៊ី-អង្គរ បន្តចុះពិនិត្យការងារតាមការដ្ឋានក្នុងតំបន់រមណីយដ្ឋានអង្គរ -ICC-Angkor experts continue to inspect some working sites in the Angkor Park- 09 March 2024

Share Post:

នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានបន្តចុះពិនិត្យការងារតាមការដ្ឋានមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ រួមមាន  ប្រាសាទតុបខាងលិច ប្រាសាទបាយ័ន ព្រះលានជល់ដំរី ក្រុមប្រាសាទព្រះពិធូរ ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយក្តី ប្រាសាទក្តីសួរ និងប្រាសាទតានៃ។

ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុល អភិរក្សនានា និងផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញខ្មែរអំពីកិច្ចការផ្សេងៗដែលកំពុងធ្វើ នឹងត្រៀមទៅពេលអនាគត៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ហាប់ គឹមអាន

On 8 March 2024, the ad hoc experts of the International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor and Sambor Prei Kuk (ICC-Angkor/Sambor Prei Kuk) inspect some working sites in the Angkor Park such as the West Top Temple, Bayon Temple, the Terrace of Elephants, the Preah Pithu Temple Group, Ta Prohm Temple, Banteay Kdei Temple, Kdei Sou Temple, and Ta Nei Temple.

The inspection was held to discuss and understand the process of restoration, and conservation as well as to recommend to the Cambodian expert team the work that is being done and ready for the future.

Article: Neang Samnang
Photos: Hap Kim An

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn