ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាដឹកនាំក្រុមការងារចូលគោរពព្រេះវិញ្ញាណក្ខន្ធ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា -The Director General of APSARA National Authority led the working team to pay tribute to the late Samdech Preah Akka Maha Sangharajadhipati Tep Vong, the Great Supreme Patriarch of Cambodia- 08 March 2024

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងក្រុមការងារ បានសម្ដែងនូវការគោរពចំពោះព្រះព្រវិញ្ញាណក្ខន្ធ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសមាណទុក្ខដ៏មហាក្រៀមក្រំ សោកស្ដាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ចំពោះការយាងចូលព្រះទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ ការយាងចូលព្រះទិវង្គតរបស់សម្ដេច គឺជាការបាត់បង់មហាវីរសង្ឃកំពូល ដែលជាកុលបុត្រដ៏ឧត្តុង្គឧត្តម ធ្លាប់រួមចលនាតស៊ូរំដោះជាតិ ប្រជាជន លើសពីនេះ ព្រះអង្គបានបូជាធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់បំផុត លះបង់ព្រះកាយថ្វាយ ជាតិ សាសនា ព្រះមហាក្សត។ បន្ថែមលើសពីនេះទៀត ព្រះអង្គក៏បានជួយជ្រោមជ្រែងលើកិច្ចការអភិក្សនៅប្រាសាទលលៃ និងព្រះវិហារវត្តលលៃ ឱ្យសក្ដិសមជាបេតិកភ័ណ្ឌពិភពលោក។

យើងខ្ញុំ សូមវន្ទាឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមយាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

On 8 March 2024, H.E. Dr. Hang Peou, Director General of APSARA National Authority, led the working team to pay tribute to the late Samdech Preah Akka Maha Sangharajadhipati Tep Vong, the Great Supreme Patriarch of Cambodia. The death of Samdech is the loss of the Great Supreme Patriarch, a noble descendant who once joined the national liberation movement and sacrificed his whole life to the nation, religion, and the king. In addition, he also assisted in the conservation work at Lolie Temple and the Vihara of Wat Lolie to be worthy of World Heritage.

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn