Friday, November 22, 2024
Latest:

នៅព្រឹកមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដោយរថយន្តដឹកគ្រឿងសំណង់ប៉ះជាមួយនិងភ្ញៀវទេសចរ – This morning, there was a traffic accident between a truck and a tourist- 18 September 2023

Share Post:

នៅវេលាម៉ោង១០:៥០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅមុខខាងកើតប្រាសាទបន្ទាយក្ដី។ ករណីនេះកើតឡើងរវាងរថយន្តដឹកគ្រឿងសំណង់ បើកបរពីត្បូងទៅជើង ដោយមិនមានការប្រុងប្រយ័ត្ន ស្របពេលភ្ញៀវទេសចរជនជាតិរុស្សីដើរឆ្លងថ្នល់ពីកើតទៅលិច (ពីស្រះស្រង់មកប្រាសាទបន្ទាយក្ដី)។ ករណីនេះបណ្តាលឱ្យប៉ះភ្ញៀវទេសចរបរទេស ជនជាតិរុស្សី ភេទស្រីរងរបួសស្រាល។ ខណៈពេលនោះ ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ បានធ្វើការលាងរបួសជូនភ្ញៀវទេសចរ ដែលរងរបួស។
បន្ទាប់មកអ្នកបើកបររថយន្តបានធ្វើការសុំទោសដល់ភ្ញៀវទេសចរ ហើយភ្ញៀវទេសចរដែលរងគ្រោះក៏បានណែនាំដល់អ្នកបើកបរឱ្យមានប្រុងប្រយ័ត្នផងដែរ។

ក្នុងន័យនេះសូមសំណូមពរដល់អ្នកបើកបរយានយន្តទាំងអស់ មេត្តាបើកបរដោយមានការប្រុងយ័ត្នខ្ពស់ និងកុំបើបរក្នុងល្បឿនលឿន នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងសូមទុកអាទិភាពដល់ភ្ញៀវទេសចរ ដែលធ្វើដំណើរដោយថ្មើជើង និងជិះកង់ជាដើម៕

This morning, there was a traffic accident between a truck and a tourist.

At 10:50 a.m. on 18 September 2023, a traffic accident occurred in front of Banteay Kdei temple. This case occurred between a truck carrying construction materials driving from south to north, while Russian tourists crossed the road from east to west (from Sras Srang to Banteay Kdei). This case caused minor injuries to a Russian tourist. Meanwhile, tourism agents and public order agents were helping the injured tourists.
The driver then apologized to the tourist, and the injured tourist also advised the driver to be careful.

In this regard, we urge all drivers with extreme caution not to drive at high speeds in the Angkor area, and to give priority to tourists traveling on foot and by bicycle

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn