Friday, December 27, 2024
Latest:

អ្នកជំនាញការចំពោះកិច្ច នៃអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច-ICC-Angkor’s experts inspect the West Mebon Temple Restoration Site-12 December 2022

Share Post:

ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ អ្នកជំនាញការចំពោះកិច្ចនៃការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ(ICC-Angkor) អមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករង ទីប្រឹក្សា និងក្រុមការងារពាក់ព័ន្ធ បានអញ្ចើញចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច។

ការចុះពិនិត្យនេះ ក្នុងគោលបំណងពិនិត្យតាមដានការងារជួសជុល និងវឌ្ឍនភាពគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច ក៏ដូចជាពិនិត្យលទ្ធភាពរៀបចំផែនការអភិវឌ្ឍន៍ទិសដៅទេសចរណ៍នៅប្រាសាទមេបុណ្យខាងលិចនេះ បានល្អប្រសើរ៕

អត្ថបទ: យី សុថា
រូបភាព: ហាប់ គឹមអាន

ICC-Angkor’s experts inspect the West Mebon Temple Restoration Site

On 12 December 2022, experts of the International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor (ICC-Angkor) accompanied by H.E. Dr. Hang Peou, Director General of APSARA National Authority, Deputy Director General, advisor, and the relevant working group visit the restoration site of the West Mebon Temple.

The purpose of this visit is to monitor the work progress of the West Mebon Temple Restoration project and examine the possibility of better planning and development of tourist destinations at this temple.

Article: Yi Sotha
Photos: Hap Kim An

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn