Tuesday, November 10, 2026
Latest:

អាជ្ញាធរជាតិអប្សរាចូលរួមសន្និសីទអន្តរជាតិគម្រប់ខួប៣០ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ្វ៊ីយ៉ា- APSARA National Authority Participates in International Symposium Marking the 30th Anniversary of Sophia University’s Asian Studies and Human Resource Development Center-25 October 2026

Share Post:

ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងក្រុមការងារជំនាញ បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិគម្រប់ខួប៣០ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ្វ៊ីយ៉ា ក្រោមប្រធានបទ “ យើងអ្នកអភិរក្សថ្មីបានជួសជុលប្រាសាទអង្គរវត្ត”  នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យសូហ្វ៊ីយ៉ា ទីក្រុងតូក្យូ ប្រទេសជប៉ុន។

សន្និសីទនេះប្រារព្ធឡើង ក្រោមអធិបតីភាព លោក Augustine Sali អធិការបតីនៃសាកលវិទ្យាល័យសូហ្វ៊ីយ៉ា និងបានអញ្ជើញចូលរួមពី ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា បានចូលរួមធ្វើបទបង្ហាញពីការងារ នៃការជួសជុលស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត នាពេលកន្លងមកផងដែរ។

On October 24, 2026, H.E. Dr. Hang Peou, Director General of the APSARA National Authority, accompanied by a team of technical experts, participated in an international symposium held at Sophia University in Tokyo, Japan, to mark the 30th anniversary of the establishment of the university’s Asian Studies and Human Resource Development Center.

The symposium was held under the theme “We, the Newly Appointed Conservation Officers, Restored Angkor Wat.” It was presided over by Mr. Augustine Sali, Chancellor of Sophia University, and attended by H.E. Chum Sounry, Ambassador Extraordinary and Plenipotentiary of the Kingdom of Cambodia to Japan.

During the symposium, the leadership and technical team of the APSARA National Authority delivered a presentation on the restoration work previously undertaken on the western causeway of Angkor Wat, highlighting the efforts to conserve and preserve this significant component of the Angkor World Heritage Site.

Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn