ទោះបីជាឱកាសទស្សនាព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ក្នុងព្រឹត្តិការណ៍សមរាត្រីរដូវវស្សានេះ មិនសូវបានដូចបំណងយ៉ាងណាក្ដី ក៏ប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករបានរៀបចំដំណើរកម្សាន្តមកកាន់ទីនេះដែរ។
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ដែលជាថ្ងៃដំបូងនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ សាធារណជន និងភ្ញៀវទេសចរជាច្រើនបានមកជួបជុំគ្នា រង់ចាំទស្សនាព្រះអាទិត្យរះជុំវិញបរិវេណប្រាសាទ ពិសេសនៅលើស្ពានហាលខាងក្នុងប្រាសាទអង្គរវត្ត។ យ៉ាងណាមិញ ព្រះអាទិត្យមិនបានរះត្រចះត្រចង់ដូចការរំពឹងទុកនោះទេ ដោយសារមានពពកបាំងច្រើន។ កត្តានេះបានធ្វើឱ្យមហាជន និងភ្ញៀវទេសចរ បន្តរង់ចាំទស្សនាបាតុភូតនេះនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកញ្ញា បន្តទៀត៕
រូបភាព៖ រដ្ឋ ផល្លីន, ស៊ិន ប្រណី, ភោគ ជា និងជា វណ្ណៈ
Although cloudy skies prevented visitors from fully witnessing the sunrise alignment over the central tower of Angkor Wat on the first morning of this rainy-season equinox, large numbers of citizens and tourists still gathered at the temple to experience this remarkable phenomenon.
On the morning of September 21, the first day of the three-day equinox period, many visitors arrived early and gathered around Angkor Wat, particularly along the inner causeway, eagerly awaiting the sunrise.
However, heavy cloud cover obscured the sun and prevented the anticipated spectacular view. Undeterred, many visitors plan to return on September 22 and 23, hoping for clearer skies and the opportunity to witness the sun rising in alignment with the central tower of Angkor Wat.
Photos: Rath Phallin, Sin Broney, Phouk Chea, and Chea Vannak




