Wednesday, October 7, 2026
Latest:

ព្រឹត្តិការណ៍អច្ឆរិយនៃតារាសាស្ត្រ និងស្ថាបត្យកម្មបុរាណ៖ សមរាត្រីរដូវវស្សា ខែកញ្ញានៅប្រាសាទអង្គរវត្ត-A Marvel of Astronomy and Ancient Architecture: The September Equinox at Angkor Wat -19 September 2026

Share Post:

សូមលោកអ្នកត្រៀមខ្លួនឱ្យរួចរាល់ដើម្បីចូលរួមទទួលយកបទពិសោធន៍ដ៏រំភើប និងស្ញប់ស្ញែងបំផុតចំពោះទេពកោសល្យស្នាដៃនៃបុព្វបុរសខ្មែរ នៅដើមសប្តាហ៍ខាងមុខ។ ព្រឹត្តិការណ៍ សមរាត្រី (Angkor Equinox) នារដូវវស្សាឆ្នាំ២០២៦ នឹងឈានចូលមកដល់នៅដើមសប្តាហ៍ក្រោយនេះ។ នេះជាបាតុភូតធម្មជាតិដ៏អស្ចារ្យដែលថ្ងៃនិងយប់មានរយៈពេលស្មើគ្នា ហើយជាពេលវេលាដែលពន្លឺព្រះអាទិត្យពណ៌មាស នឹងរះឡើងត្រង់ចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តយ៉ាងល្អឯក។

ទិដ្ឋភាពដ៏អស្ចារ្យនេះ មិនត្រឹមតែជាសម្រស់ធម្មជាតិដ៏កម្របានឃើញប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាងរស់បង្ហាញពីចំណេះដឹងផ្នែកតារាសាស្ត្រ គណិតវិទ្យា និងស្ថាបត្យកម្មដ៏កំពូលគ្មានពីររបស់ដូនតាខ្មែរក្នុងការកសាងប្រាសាទប្រវត្តិសាស្ត្រនេះឡើង។

សូមជូនព័ត៌មានសម្រាប់ការចូលរួមទស្សនា៖
– កាលបរិច្ឆេទដែលអាចទស្សនាបាន៖ ចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែកញ្ញា ឆ្នាំ២០២៦
– ថ្ងៃត្រូវតាមក្បួនតម្រា៖ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦
– ពេលវេលាល្អបំផុត៖ ចាប់ពីម៉ោង ៦:១៥ព្រឹក ដល់ ៦:៤៥ព្រឹក

សូមអញ្ជើញភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ រៀបចំដំណើរកម្សាន្តមកកាន់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ដើម្បីចូលរួមទស្សនា និងផ្តិតយករូបភាពអនុស្សាវរីយ៍ដ៏កម្រនេះដោយផ្ទាល់ភ្នែក។

សូមចំណាំ៖ ដើម្បីចូលរួមថែរក្សាកិត្តិយស និងតម្លៃបេតិកភណ្ឌពិភពលោក សូមភ្ញៀវទេសចរទាំងអស់មេត្តាស្លៀកពាក់ឱ្យបានត្រឹមត្រូវ និងគោរពតាម «ក្រមប្រតិបត្តិអង្គរ» (Angkor Code of Conduct) ឱ្យបានខ្ជាប់ខ្ជួន៕

អត្ថបទ៖ យី សុថា
រូបភាព៖ ភោគ ជា/ ជា វណ្ណៈ

Get ready to witness a truly spectacular and awe-inspiring phenomenon that highlights the remarkable knowledge and ingenuity of the ancient Khmer ancestors. The 2026 rainy-season equinox at Angkor Wat is fast approaching.
This magnificent natural phenomenon occurs when day and night are approximately equal in length, creating a breathtaking moment as the golden rays of the rising sun appear in alignment with the central tower of Angkor Wat.
Beyond its natural beauty, this extraordinary sight reflects the ancient Khmer ancestors’ remarkable understanding of astronomy, mathematics, and architecture, demonstrated through the sophisticated design and orientation of this historic temple.
Visitor Information Viewing dates: September 21–23, 2026 Astrologically auspicious date: September 22, 2026 Optimal viewing time: 6:15 AM–6:45 AM
National and international tourists, as well as Cambodian citizens, are warmly invited to visit the historic province of Siem Reap and experience this remarkable phenomenon firsthand while capturing memorable photographs of the sunrise over Angkor Wat.
Note: To help preserve the dignity, cultural value, and outstanding universal value of this World Heritage site, visitors are kindly requested to dress appropriately and strictly follow the Angkor Code of Conduct.
Article by Yi Sotha

Photos by Phouk Chea / Chea Vannak

Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn