អាជ្ញាធរជាតិអប្សរា ដំឡើងកៅអីសម្រាប់ឱ្យភ្ញៀវទេសចរ បានអង្គុយសម្រាក នៅតាមប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ-APSARA National Authority Installs Benches for Tourists to Rest at Temples in Angkor- 03 September 2026
ក្នុងឆ្នាំ២០២៦នេះ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរា បានរៀបចំដំឡើងកៅអីនៅតាមប្រាសាទបុរាណសំខាន់ៗ និងទីតាំងចាំបាច់នានាមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ដើម្បីឱ្យភ្ញៀវទេសចរបានអង្គុយសម្រាកយកកម្លាំង បំបាត់ភាពនឿយហត់នៅពេលដើរទស្សនាពីប្រាសាទមួយទៅប្រាសាទមួយ។ ពិសេសគឺទេសចរវ័យចំណាស់ ក្មេងតូចៗ និងជនពិការ អាចអង្គុយរង់ចាំ ឬអង្គុយទស្សនាប្រាសាទពីចម្ងាយបានដោយក្តីរីករាយ។




