នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដោយសហការីពាក់ព័ន្ធ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូការិយាល័យបេតិកភណ្ឌវប្បធម៌ក្រុងប៉េកាំង ដឹកនាំដោយលោកស្រី ZHANG LIXIN អគ្គនាយកការិយាល័យបេតិកភណ្ឌវប្បធម៌ក្រុងប៉េកាំង។
ជំនួបពិភាក្សាគ្នានេះធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការគ្រប់គ្រង និងការអភិរក្សបេតិកភណ្ឌវប្បធម៌ពិភពលោក ក្នុងគោលដៅពិនិត្យលទ្ធភាពបង្កើតកិច្ចសហការប្រតិបត្តិការរួមគ្នារវាងស្ថាប័នទាំងពីរនាពេលអនាគត។
សូមបញ្ជាក់ជូនថា អំឡុងពេលបំពេញទស្សនកិច្ចនៅខេត្តសៀមរាបចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូការិយាល័យបេតិកភណ្ឌវប្បធម៌ក្រុងប៉េកាំងនឹងអញ្ជើញសិក្សាស្វែងយល់ការដ្ឋានអភិរក្ស និងជួសជុលប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរផងដែរ។
On the morning of August 26, 2026, H.E. Dr. Hang Peou, Director General of the APSARA National Authority, accompanied by relevant colleagues, met with a delegation from the Beijing Municipal Cultural Heritage Bureau, led by Ms. ZHANG LIXIN, Director General of the Beijing Municipal Cultural Heritage Bureau.
The meeting provided an opportunity for both sides to study, understand, and share experiences in the management and conservation of world heritage site, while exploring the possibility of establishing future cooperation between the two institutions.
It should be noted that during their four-day visit to Siem Reap Province from August 25 to 28, 2026, the delegation from the Beijing Municipal Cultural Heritage Bureau will also visit and study several temple conservation and restoration sites within the Angkor site.
Photos by Rath Phallin




