នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរា និងធនាគារ CIMB បានរៀបចំពិធីប្រគល់កិច្ចព្រមព្រៀងបន្តកិច្ចសហប្រតិបត្តិការក្នុងការដាំដើមឈើរួមគ្នា ដំណាក់កាលទី២ នៅក្នុងឧទ្យានអង្គរ ក្រោមអធិបតីភាព ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង តំណាងឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូត ម៉ាឡេស៊ីប្រចាំកម្ពុជា និងលោក ហុង ជៀប នាយកប្រតិបត្តិធនាគារ CIMB ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងភ្ញៀវកិត្តិយសរបស់ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ៥០០នាក់។
លោក ហុង ជៀប នាយកប្រតិបត្តិធនាគារCIMB បានថ្លែងនៅក្នុងពិធីនោះថា គម្រោង «ឧទ្យានអង្គរ – សុីអាយអិមប៊ី» ដំណាក់កាលទី១បានចាប់ផ្តើមតាំងពីឆ្នាំ២០២៤ មកម៉្លេះហើយដំណាក់កាលទី២ ដែលមានរយៈពេល២ឆ្នាំទៅមុខទៀត អាជ្ញាធរជាតិអប្សរា និងធនាគារ CIMB នឹងសហការគ្នាដាំកូនឈើ នៅលើផ្ទៃដីទំហំ ៥ហិកតាបន្ថែមទៀត ក្នុងឧទ្យានអង្គរ ឱ្យបានយ៉ាងហោចណាស់ ៥ពាន់ដើមទៀត។ កិច្ចសហការដាំកូនឈើរវាងអាជ្ញាធរជាតិអប្សរាជាមួយធនាគារ CIMB នេះ មិនត្រឹមតែជាដៃគូប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាការរួមចំណែកក្នុងការលើកស្ទួយបរិស្ថាន ការរួមគ្នាជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការជួយលើកកម្ពស់ទេសភាពវប្បធម៌របស់អង្គរផងដែរ។ ធនាគារ CIMB បានបង្ហាញមោទនភាពរបស់ខ្លួនយ៉ាងខ្លាំង ដែលបានរួមដំណើរជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការងារជួយលើកកម្ពស់បរិស្ថាន និងការជួយដល់ការអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយនិរន្តរភាព។
ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូត ប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា ក៏បានថ្លែងអបអរសាទរចំពោះធនាគារ CIMB និងអាជ្ញាធរជាតិអប្សរា ដែលបានបន្តកិច្ចសហការរួមគ្នា លើគម្រោងដាំកូនឈើ ក្នុងឧទ្យានអង្គរ ដំណាក់កាលទី២។ ឯកឧត្តម បានចាត់ទុកកិច្ចសហការនេះ គឺជាគម្រោងដ៏ប្រសើរជួយដល់ការងារអភិរក្ស និងថែរក្សាអង្គរ។
ជាមួយគ្នានេះ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋ និងប្រទេសម៉ាឡេស៊ី ដែលបានគាំទ្រលើការងារដាំកូនឈើនៅតំបន់អង្គរ តាមរយៈសកម្មភាពដែល ឯកឧត្តមឯកអគ្គរាជទូតបានអញ្ជើញមកចូលរួមដាំកូនឈើដោយផ្ទាល់ចំនួន៣ឆ្នាំជាប់ៗគ្នាមកនេះ។
ឯកឧត្តម យិត ចាន់ដារដ្ឋ ក៏បានលើកឡើងថា ការចូលរួមដាំកូនឈើនៅតំបន់អង្គរ មានអត្ថប្រយោជន៍ជាច្រើនដូចជា ជួយដល់សហគមន៍មូលដ្ឋាន និងទេសចរជាតិ-អន្តរជាតិ ក្នុងការរស់នៅ និងដើរកម្សាន្ត បង្កើតបានជាសួនព្រៃធម្មជាតិដ៏ទាក់ទាញ កាត់បន្ថយផ្សែងពុលនៅក្នុងបរិយាកាស ហើយពិសេសជាងនេះ ព្រៃឈើ ក៏ជួយរក្សាប្រភពទឹកក្រោមដី និងជារបាំងធម្មជាតិ ដើម្បីការពារគ្រឹះ និងថ្មប្រាសាទបុរាណ មិនឱ្យស្រុតបាក់ និងខូចខាតផងដែរ។
ចាប់តាំងពីឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា សហការជាមួយវិស័យឯកជន និងដៃគូនានា រួមបញ្ចូលទាំងធនាគារ CIMB ដាំ និងចែកកូនឈើ បានប្រមាណ ៣លានដើម នៅតំបន់អង្គរ បេតិកភណ្ឌពិភពលោក៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ស៊ិន ប្រណី
On August 1, 2026, the APSARA National Authority and CIMB Bank signed a cooperation agreement to continue Phase II of the “Angkor–CIMB Park” tree-planting project, located north of Neak Poan Temple. The ceremony was presided over by H.E. Mr. Yit Chandaroat, Deputy Director General of the APSARA National Authority, representing H.E. Dr. Hang Peou, Director General of the APSARA National Authority; H.E. Mr. Shaharuddin Onn, Ambassador of Malaysia to Cambodia; and Mr. Hong Cheap, Chief Executive Officer of CIMB Bank. The event brought together approximately 500 participants, including government officials, staff, teachers, students, and representatives of partner institutions.
Mr. Hong Cheap highlighted that the first phase of the “Angkor–CIMB Park” project was launched in 2024. Under the second phase, which will be implemented over the next two years, the APSARA National Authority and CIMB Bank will jointly plant at least 5,000 trees across an additional 5 hectares within the Angkor Archaeological Park. He emphasized that the partnership reflects a shared commitment to environmental protection, climate change mitigation, and the enhancement of Angkor’s cultural landscape. He also expressed CIMB Bank’s pride in supporting the sustainable development of the Angkor World Heritage Site.
H.E. Mr. Shaharuddin Onn congratulated both the APSARA National Authority and CIMB Bank on extending their collaboration through the second phase of the project. He described the initiative as a meaningful contribution to environmental conservation and the long-term preservation of Angkor.
Representing the APSARA National Authority, H.E. Mr. Yit Chandaroat expressed sincere appreciation to the Government and people of Malaysia for their continued support of tree-planting activities in the Angkor region. He noted that the Malaysian Ambassador has participated in these activities for three consecutive years, reflecting the strong friendship and cooperation between the two countries.
H.E. Mr. Yit Chandaroat also emphasized the multiple benefits of reforestation in the Angkor area. In addition to creating a greener and more attractive environment for local communities and visitors, tree planting helps reduce air pollution, conserve forest ecosystems, protect groundwater resources, and serve as a natural buffer that safeguards the foundations and sandstone structures of Angkor’s ancient temples from erosion and deterioration.
Since 2004, the APSARA National Authority, in collaboration with private-sector partners, including CIMB Bank, has planted and distributed approximately three million trees throughout the Angkor World Heritage Site, reaffirming its long-term commitment to environmental conservation and sustainable heritage management.
Article by: Chhay Phanny
Photos by: Sin Broney
Translation by: Net Phirun




