អ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បានចុះពិនិត្យតាមការដ្ឋានជួសជុលនៅខ្លោងទ្វារខាងជ័យ នាថ្ងៃទី០៣វិច្ឆិកា ឆ្នាំ២០២៥។
កំឡុងពេលចុះពិនិត្យនោះ ក្រុមអ្នកជំនាញការអន្ដរជាតិ រួមនិងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលមានឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានចុះពិនិត្យការងារជួសជុលការដ្ឋាននៅខ្លោងទ្វារជ័យ បាននិងកំពុងអនុវត្តន៍គម្រោងជួសជុល ដែលនៅទីនោះអ្នកជំនាញការបានស្ដាប់ការធ្វើបទបង្ហាញពីក្រុមការងារជួសជុល ក៏ដូចជា ការផ្តល់អនុសាសន៍បន្ថែមដល់ការងារទាំងនោះ ឱ្យកាន់តែល្អប្រសើរ។
ការងារនេះ ធ្វើឡើងក្នុងបំណងសិក្សា និងពិនិត្យការងារ ដែលអនុលោមតាម អនុសាសន៍ដែលអ្នកជំនាញការបានផ្តល់អនុសាសន៍នាពេលកន្លងមក៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ស៊ុម សុមេធ/ក្រុមការងារជួសជុលខ្លោងទ្វារជ័យ
Ad Hoc Experts from the International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor and Sambor Prei Kuk (ICC-Angkor/Sambor Prei Kuk) conducted an inspection of the ongoing restoration activities at the Victory Gate on November 3, 2025.
During the visit, the team of international experts—joined by senior officials of the APSARA National Authority and led by H.E. Dr. Hang Peou, Director General of the APSARA National Authority—examined restoration progress at the Victory Gate. The restoration team delivered detailed presentations on current work, after which the experts offered additional recommendations to further strengthen the project’s implementation.
This mission forms part of the continued efforts to study, monitor, and evaluate restoration work in line with recommendations provided by ICC experts in previous sessions.
Article by: Chhay Phanny
Photos by: Sum Someth / The Victory Gate Restoration Team
Translation by: Net Phirun




