ប្រគេនកូនឈើចម្រុះជូនព្រះសទ្ធម្មញាណ គង់ វិច្ឆិកា ព្រះគ្រូសំវរៈមុនីព្រះអនុគណស្រុកកំពង់សៀម និងជាព្រះចៅអធិការវត្តខែលជ័យ សិរីសោភណមុនីរតនៈ ចំនួន៤០០ដើម ដើម្បីយកទៅដាំនៅបរិវេណវត្ត ស្ថិតក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន ធ្នង់១០០ដើម គ្រញូង១០០ដើម បេង១០០ដើម គគីរ៥០ដើម និងត្របែកព្រៃ៥០ដើម។
ប្រគេនកូនឈើចម្រុះជូនព្រះអង្គ លេង ភាក់លី ព្រះគ្រូចៅអធិការវត្តក្តីរុនរង្សី ចំនួន៧៥០ដើម ដើម្បីយកទៅដាំនៅបរិវេណវត្តក្តីរុនរង្សី ស្ថិតក្នុងឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់២០០ដើម គ្រញូង១០០ដើម បេង១០០ដើម ច្រេស១០០ដើម គគីរ១០០ដើម ឈើទាល១០០ដើម និងកកោះ៥០ដើម។
ផ្តល់កូនឈើចម្រុះជូនលោក ឡាច ចន្ធី នាយកអនុវិទ្យាល័យកែវពណ៌ ចំនួន៤៦០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណអនុវិទ្យាល័យ ស្ថិតនៅភូមិគោកឬស្សី ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់១០០ដើម គ្រញូង១០០ដើម បេង១០០ដើម ច្រេស១០០ដើម ក្ងោក២០ដើម ព្កុល២០ដើម និងត្របែកព្រៃ២០ដើម។
ផ្តល់កូនឈើចម្រុះជូនអ្នកស្រី គួច ខាណៃ លោក នូ សារឿង លោក ស៊ុន ដារ៉េត លោក សេម ប៉េងស៊ាន លោក រ៉េន រក្សា និងលោក ច្រាច់ ពៅ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន១,៥៣០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន នៅបរិវេណសាលារៀន និងតាមដងផ្លូវ ក្នុងក្រុងសៀមរាប ស្រុកជីក្រែង ស្រុកបន្ទាយស្រី និងស្រុកស្វាយលើ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់៤១៥ដើម បេង៣០០ដើម ច្រេស៥០ដើម ឈើទាល១៥០ដើម គគីរ១០០ដើម កកោះ១០០ដើម ត្រាច១០០ដើម អង្កាញ់៥០ដើម ត្រសេក៥០ និងរំដួល១៥ដើម។
ផ្តល់កូនឈើចម្រុះ ចំនួន៣៣២ដើម ដើម្បីយកទៅដាំនៅបរិវេណដីបុរីសណ្ឋាគារ និងចំណតប្រាសាទភ្នំបាខែងនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់១០០ដើម ច្រេស២០០ដើម គគីរ១៦ដើម និងរំដួល១៦ដើម។
ផ្តល់កូនឈើចម្រុះជូនលោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ចំនួន២០០ដើម ដើម្បីយកទៅដាំនៅតាមដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានបច្ចេកទេស(ស្ពានរ៉ោករ៉ាក) នៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់៥០ដើម ច្រេស១០០ដើម ក្ងោក២៥ដើម និងរំដួល២៥ដើម។
ផ្តល់កូនឈើចម្រុះជូនតំណាងធនាគារសុីអាយអឹមប៊ី ចំនួន២,០០០ដើម ដើម្បីយកទៅដាំនៅបរិវេណឧទ្យានអង្គរ ស៊ីអាយអឹមប៊ី នៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន គ្រញូង៣០០ដើម ធ្នង់៥០០ដើម ច្រេស៥០០ដើម កកោះ៤០០ដើម រាំងទឹក២៥០ដើម និងឥន្ទនេល៥០ដើម។
អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ
The APSARA National Authority distributed a total of 5,672 saplings from July 14 to 31, 2025. The saplings were given to local authorities, monks, private companies, and residents.
These efforts aimed to promote tree planting and protect the environment across different regions in Cambodia.
Article and Photos by the Department of Water, Forestry and Infrastructure Management
Translation by Net Phirun



















