Tuesday, October 28, 2025

អាជ្ញាធរជាតិអប្សរា សហការជាមួយគ្រឹះស្ថានសិក្សានានាមកពីរាជធានីភ្នំពេញ និងខេត្តសៀមរាប បន្តដាំកូនឈើ នៅរមណីយដ្ឋានអង្គរ -APSARA National Authority collaborates with educational institutions to continue planting trees at Angkor site -​ 14 July 2025

Share Post:

ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចមកកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតនៃគ្រឹះស្ថានសិក្សានានាដូចជា សាកលវិទ្យាល័យឯកទេសនៃកម្ពុជា(CUS) វិទ្យាស្ថានខ្មែរជំនាន់ថ្មី វិទ្យាស្ថានអាស៊ីកម្ពុជា វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង និងសាលាបឋមសិក្សាព្រះឥន្ទកោសីយ៍ ចំនួន១២០នាក់ បានសហការជាមួយ​អាជ្ញាធរជាតិអប្សរា ចូលរួមដាំកូនឈើចម្រុះចំនួន១,៥០០ដើម តាមដងស្ទឹងសៀមរាប ស្ថិតនៅខាងជើង​ស្ពានបច្ចេកទេស(ស្ពានរ៉ោករ៉ាក) នៃរមណីយដ្ឋានអង្គរ ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើ ដើម្បីអភិរក្ស​រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក សម្រាប់បន្សល់ទុកជាស្នាដៃការងារសង្គម និងកិច្ចការពារបរិស្ថាន ប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ និងទុកជាអនុស្សាវរីយ៍​នៃការចងចាំ​ក្នុងរមណីយដ្ឋានអង្គរផង។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ

On July 12, 2025, the APSARA National Authority collaborated with various educational institutions from Phnom Penh and Siem Reap to engage in a tree planting initiative at the Angkor site. This event brought together 120 participants, including professors, teachers, and students from institutions such as the University of Specialized Studies of Cambodia (CUS), the New Generation Khmer Institute, the Asian Institute of Cambodia, Hun Sen High School, Prasat Bakong, and Preah Enkorsey Primary School.

The group planted 1,500 trees along the Siem Reap River, specifically north of the technical bridge known as Rokrak Bridge. This effort was part of a broader campaign aimed at preserving the Angkor World Heritage Site and promoting environmental protection. The initiative also sought to combat climate change and create a lasting memorial at the Angkor site as a testament to social responsibility and community engagement.

Article and Photos by Department of Water, Forestry and Infrastructure Management
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn