Friday, June 13, 2025
Latest:

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាស្តីពី របៀបស្រាវជ្រាវទិន្នន័យសិប្បកម្មប្រពៃណីនៅតំបន់អង្គរ- APSARA National Authority Organizes Workshop on How to Research Traditional Handicrafts in Angkor-​ 12 June 2025

Share Post:

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ បានរៀបចំសិក្ខាសាលាស្តីពី «របៀបស្រាវជ្រាវទិន្នន័យ​សិប្បកម្មប្រពៃណីនៅតំបន់អង្គរ» ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់មន្រ្តីដល់មន្រ្តី និងបុគ្គលិក ក្នុងចំណុះនាយកដ្ឋាន។

លោកស្រី អ៊ុ ម៉ារ៉ាឌី អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ ថ្លែងក្នុងពិធីបើកថា សិក្ខាសាលានេះមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១២ និងទី១៣ ខែមិថុនា ដែលរៀបចំ​នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ។ លោកស្រីបានបន្ថែមថា សិក្ខាសាលានេះធ្វើឡើងក្នុងបំណង​ចែករំលែកចំណេះដឹង ពីការថែរក្សាការលើកតម្លៃអភិរក្សសិប្បកម្មប្រពៃណីខ្មែរ ដែលជាបេតិកភណ្ឌ​របស់អ្នកស្រុកអង្គរ ដល់សិក្ខាកាមចូលរួមទាំងអស់ ដែលកំពុងបំពេញការងារទាក់ទងនឹងការស្រាវជ្រាវ ចងក្រងឯកសារមរតកអរូបី ជាពិសេសគឺសិប្បកម្មប្រពៃណីក្នុងតំបន់អង្គរ ដូចជាសិប្បកម្មតម្បាញកន្ទេល ចម្លាក់ និងរបរធ្វើកំបោរជាដើម។ល៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ហាប់ គឹមអាន, ស៊ិន ប្រណី

On the morning of June 12, 2025, the APSARA National Authority, through its Department of Research, Training, and Communication, organized a workshop titled “How to Research Traditional Handicrafts in Angkor.” The event aimed to share valuable knowledge and experiences with officials and staff within the department.

During the opening ceremony, Ms. Oum Marady, Deputy Director of the Department of Research, Training, and Communication, announced that the workshop would span two days, concluding on June 13, and take place at the Angkor Training Center. She emphasized that the workshop was designed to enhance understanding of the preservation and promotion of traditional Khmer handicrafts—an essential aspect of the heritage associated with the Angkor site.

Participants engaged in discussions focused on researching and documenting intangible heritage, particularly traditional handicrafts unique to the Angkor region. Crafts highlighted included mat weaving, wood carving, and lime making, underscoring their cultural significance and the necessity for their continued practice and appreciation.

Article by Neang Samnang
Photos by Hap Kim An
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn