ដំណើរការរយៈពេល៣ថ្ងៃកន្លងមក វគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាព ស្តីពីការរៀបចំរបាយការណ៍បច្ចេកទេស ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបិទបញ្ចប់ដោយជោគជ័យហើយ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ។ សិក្ខាមចំនួន៣០រូប ដែលជាមន្ត្រី បុគ្គលិកបច្ចេកទេសមកពីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ និងនាយកដ្ឋានពាក់ព័ន្ធផ្សេងៗទៀត នៃអាជ្ញាធរជាតិអប្សរា បានចូលរួមសិក្សាយ៉ាងយកចិត្តទុកដាក់ ចំពោះវគ្គបណ្តុះបណ្តាលខាងលើ ដើម្បីទទួលយកចំណេះដឹងទាំងនេះ ជាប្រយោជន៍ក្នុងការសរសេររបាយការណ៍បច្ចេកទេសសម្រាប់អង្គភាពរបស់ខ្លួន។
សូមជម្រាបថា អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី៖ ការពង្រឹងសមត្ថភាព ស្តីពីការរៀបចំរបាយការណ៍បច្ចេកទេស រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងគោលបំណង ពង្រឹងសមត្ថភាព និងផ្តល់ចំណេះដឹងបន្ថែម ដល់មន្ត្រី បច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា ពិសេសមន្ត្រីនិងបុគ្គលិក ដែលទទួលភារកិច្ចលើផ្នែកជួសជុល អភិរក្ស និងការរៀបចំឯកសារ (documentation) ការសរសេររបាយការណ៍ការងារបច្ចេកទេស ឱ្យបានយល់កាន់តែស៊ីជម្រៅបន្ថែមទៀត ស្តីពីគោលការណ៍ណែនាំ វិធីសាស្ត្រ ក្នុងកិច្ចការងារអភិរក្សបេតិកភណ្ឌ ការងារថែទាំ ជួសជុលប្រាសាទក្នុងតំបន់បេតិកភណ្ឌ អាចកំណត់សម្គាល់កម្រិតហានិភ័យ និងអាចផ្តល់ជាព័ត៌មានដ៏សំខាន់ទាំងឡាយ ចំពោះការបម្រែបម្រួលនៃស្ថានភាពប្រាសាទ ដល់អ្នកជំនាញ ដើម្បីជួយសម្រួលក្នុងការអនុវត្តការងារឱ្យបានទាន់ពេលវេលា និងសមិទ្ធផលសំខាន់ៗ ដែលបានអនុវត្តកន្លងមក។ ទាំងអស់នេះជាព័ត៌មានដ៏សំខាន់មួយ ទុកជាទិន្នន័យសម្រាប់អភិវឌ្ឍន៍សមត្ថភាពមន្ត្រី-បុគ្គលិកបន្តវេន ក្នុងនាមជាអ្នកទទួលខុសត្រូវលើការងារកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិ-សាស្ត្រអង្គរប្រកបដោយចីរភាព និងប្រសិទ្ធភាព៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ហាប់ គឹមអាន
The three-day training course on Capacity Building for Technical Report Preparation, organized by the APSARA National Authority, concluded successfully on May 7, 2025, at the Angkor Training Center. The workshop saw participation from 30 officials and technical staff across various departments, including the Department of Conservation of Monuments and Preventive Archaeology, as well as the Department of Research, Training, and Communication.
The primary objective of this workshop was to enhance the skills and knowledge of APSARA National Authority staff involved in the restoration and conservation of heritage sites. Participants engaged in comprehensive training aimed at improving their ability to write effective technical reports, which are crucial for documenting conservation efforts and communicating findings to experts.
The workshop focused on several key areas:
- Understanding guidelines and methodologies for heritage conservation.
- Techniques for maintaining and repairing temples within heritage areas.
- Identifying risk levels associated with conservation work.
- Providing vital information regarding the condition of temples to facilitate timely interventions.
This training is part of the APSARA National Authority’s ongoing commitment to build the capacity of its personnel, ensuring they are well-equipped to manage the protection and sustainable development of the Angkor site.
Article by Office of Communication
Photos by Hap Kim An
Translation by Net Phirun