ពុទ្ធបរិស័ទចំណុះប្រាសាទវត្តអធ្វា បានរៀបចំកិច្ចពិធីឡើងអ្នកតា ៣កើត ខែពិសាខ និងកិច្ចពិធីបញ្ជូនអ្នកតាឡើងគោក ដែលជាទំនៀមពីបុរាណកាលមក។ ពិធីនេះដូចពិធីឡើងអ្នកតា នៅថ្ងៃ៣កើត ខែមាឃដូច្នោះដែរ គ្រាន់តែនៅខែមាឃ គឺគេបញ្ជូនអ្នកតាចុះទឹក ដែលបញ្ជាក់ពីការបញ្ចប់វដ្ដរដូវធ្វើស្រែ។
ពិធីខាងលើធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅប្រាង្គកណ្ដាលប្រាសាទវត្តអធ្វា ដែលជាអ្នកតាធំ ទួលតាមឿង និងទួលដូនប៉ុក ដែលសុទ្ធសឹងជាកន្លែងអ្នកតាសំខាន់ៗជុំវិញតំបន់ប្រាសាទវត្តអធ្វា។ កិច្ចពិធីនេះធ្វើឡើងក្នុងបំណង សុំសេចក្តីសុខសប្បាយ សូមឱ្យមានភ្លៀងគ្រប់គ្រាន់ និងបញ្ជាក់ពីការចាប់ផ្តើមនៃវដ្ដរដូវថ្មី ដែលពលរដ្ឋចាប់ផ្តើមភ្ជួររាស់ធ្វើស្រែ ហើយភ្លៀងក៏នឹងចាប់ផ្តើមធ្លាក់ បណ្ដើរៗក្នុងខែពិសាខនេះផងដែរ។
សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាតែងតែអនុញ្ញាតច្បាប់ឱ្យប្រជាពលរដ្ឋអាចរៀបចំកិច្ចពិធីបុណ្យនានា ដែលជាផ្នែកមួយនៃការអភិរក្សមរតកអរូបីនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្រៅពីនេះ អាជ្ញាធរជាតិអប្សរា ក៏បានគាំទ្រទាំងធនធាន និងស្មារតី ក្នុងន័យចូលរួមការពារ និងអភិរក្សមរតកទាំងនោះឱ្យបានគង់វង្ស៕
អត្ថបទ៖ នាង សំណាង
រូបភាព៖ ស៉ិន ប្រណី, ភោគ ជា
The Lerng Neak Ta Ceremony, an important religious event for Buddhists at Wat Athvea Temple, marks the onset of the rice-growing season. This ancient tradition was celebrated on the afternoon of April 29, 2025, at the central tower of Wat Athvea, which serves as the main shrine, along with other significant shrines in the area, such as Toul Tamueng and Toul Daun Pok.
During the ceremony, participants prayed for happiness, good fortune, and adequate rainfall, essential for the cultivation of rice fields. This event signifies not only the agricultural cycle but also the cultural heritage of the community, as it aligns with the beginning of plowing and planting activities.
The APSARA National Authority plays a crucial role in supporting these ceremonies, recognizing their importance in preserving intangible heritage within the Angkor site. Their support encompasses both resources and encouragement for local residents to engage in and protect their cultural traditions.
Article by Neang Samnang
Photos by Sin Broney, Phouk Chea
Translation by Net Phirun