នៅព្រឹកថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ពិព័រណ៍ស្តីពីរាជសំរឹទ្ធខ្មែរ៖ សិល្បៈនៃអាទិទេព “Angkor Royal Bronzes: Art of Divine” ត្រូវបានបើកសម្ពោធជាផ្លូវការនៅសារមន្ទីរសិល្បៈអាស៊ី-ហ្គីមេ ប្រទេសបារាំង ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រធានប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។ មានវត្តមាននាពេលនោះក៏មានវត្តមានរបស់ថ្នាក់ដឹកនាំក្រសួងវប្បធម៌បារាំង តំណាងស្ថាប័នពាក់ព័ន្ធ អ្នកជំនាញផ្នែកវប្បធម៌ ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ និងអ្នកសារព័ត៌មានមកពីស្ថាប័នសារព័ត៌មានធំៗលើពិភពលោកចំនួន៧៤នាក់ផងដែរ។
សូមបញ្ជាក់ថា បដិមាព្រះនរាយណ៍ផ្ទុំធ្វើពីសំរឹទ្ធនេះត្រូវបានយកមកជួសជុលនៅប្រទេសបារាំង តាំងពីឆ្នាំ២០២៤មកម្ល៉េះ ហើយត្រូវបានដាក់តាំងបង្ហាញជាមួយបដិមាសំរឹទ្ធចំនួន១២៦ផ្សេងទៀតនាពេលនេះ។
The exhibition “Angkor Royal Bronzes: Art of Divine,” which opened on April 28, 2025, at the Guimet Museum in France, showcases the rich heritage of Cambodian bronze artistry. The highlight of the exhibition is the restored bronze statue of Reclining Vishnu, a significant artifact from the West Mebon Temple. This statue has undergone restoration in France since 2024 and is now displayed alongside 126 other remarkable bronze statues.
The inauguration ceremony was attended by notable figures, including H.E. Dr. PHOEURNG Sackona, Minister of Culture and Fine Arts, as well as various leaders from both Cambodia and France’s cultural ministries. The event attracted cultural experts, distinguished guests, and representatives from 74 major media outlets, emphasizing the global interest in Cambodia’s artistic legacy.