នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Lee Sejin នាយករងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា។ ក្នុងជំនួបការងារខាងលើនេះ ភាគីទាំងពីរបានពិភាក្សាពីគម្រោងកិច្ចសហប្រតិបត្តិការកន្លងមក ដែលស្ថាប័ន KOICA របស់កូរ៉េ បានរួមចំណែកគាំទ្រលើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។ ក្រៅពីនេះ ភាគីទាំងពីរក៏បាន ជជែកលើគម្រោងការងារទៅអនាគត ក្នុងន័យអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព៕
អត្ថបទ៖ នាង សំណាង
រូបភាព៖ ហាប់ គឹមអាន
On April 8, 2025, H.E. Dr. Hang Peou, Director-General of the APSARA National Authority, held a meeting with Ms. Lee Sejin, Deputy Country Director of the Korea International Cooperation Agency (KOICA) in Cambodia. The discussion focused on the successful collaboration between KOICA and the APSARA National Authority in various projects aimed at conserving and developing the Angkor sites.
During the meeting, both parties reviewed past initiatives that KOICA has supported, highlighting the positive impacts on the preservation and sustainable management of this UNESCO World Heritage site. They also explored potential future projects to enhance conservation efforts and promote sustainable development practices in the Angkor region.
Article by Neang Samnang
Photos by Hap Kim An
Translation by Net Phirun