នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមចិន ដែលដឹកនាំដោយ ឯកឧត្តម Zhen Zhanmin អនុប្រធានបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមចិន។
ក្នុងជំនួបពិភាក្សានាឱកាសនោះ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈ អំពីការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងការផ្លាស់ប្តូរការសិក្សាស្រាវជ្រាវ ទេសចរណ៍ និងព្រឹត្តការណ៍វប្បធម៌ផ្សេងៗ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងការសិក្សាអរិយធម៌ពីគ្នាទៅវិញទៅមក និងការពារមរតកវប្បធម៌៕
អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ
រូបភាព៖ លោក ហាប់ គឹមអាន
On the morning of March 26, 2025, H.E. Mr. Long Kosal, Deputy Director-General, representing H.E. Dr. Hang Peou, Director-General of the APSARA National Authority, welcomed a delegation from the Chinese Academy of Social Sciences, led by Vice President Prof. Zhen Zhanmin. The meeting was held to foster dialogue on enhancing people-to-people relations and collaboration in areas such as research, tourism, and cultural events.
During the discussions, both sides emphasized the importance of mutual understanding and cooperation in studying each other’s civilizations and protecting cultural heritage.
Article by Office of Communication
Photo by Hap Kim An
Translation by Net Phirun



















