Saturday, February 22, 2025
Latest:

សិក្ខាកាមនៃសិក្ខាសាលាស្តីពីកម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ ចុះកម្មសិក្សានៅកន្លែងមួយចំនួនក្នុងរមណីយដ្ឋានអង្គរ- Workshop on “The Youth Cultural Exchange Program on World Heritage Management and Community Development”-​ 14 February 2025

Share Post:

បន្ទាប់ពីសិក្សានៅក្នុងថ្នាក់ សិក្ខាសាលាស្តីពី «កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រង​បេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍» ក៏បានចុះកម្មសិក្សានៅតាមទីតាំងមួយចំនួន ក្នុងរមណីយដ្ឋានអង្គរ ដូចជានៅប្រាសាទអង្គរវត្ត ប្រាសាទភ្នំបាខែង ប្រាសាទនាគព័ន្ធ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និងប្រាសាទបន្ទាយស្រីជាដើម។ សិក្ខាកាមទាំង៣០រូប មានកម្ពុជា ឡាវ និងវៀតណាម បានស្វែងយល់ពីការងារគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងជាឱកាសឱ្យពួកគេរៀនសូត្រ ពីតំបន់មួយទៅតំបន់មួយ ក្នុងនាមជាយុវជនវប្បធម៌ដែលកំពុងធ្វើការនៅតំបន់បេតិកភណ្ឌពិភពលោក។

សូមបញ្ជាក់ថា សិក្ខាសាលាខាងលើនេះមានរយៈពេល១០ថ្ងៃ ក្រោមកិច្ចសហការរវាងពីអាជ្ញាធរជាតិអប្សរា និងមូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។ សិក្ខាសាលនេះមានការចែករំលែកបទពិសោធន៍​ទាំងទ្រឹស្តី និងការចុះតាមការដ្ឋានមួយចំនួន ដូចជានៅរមណីយដ្ឋានអង្គរ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងរមណីយដ្ឋានប្រាសាទកោះកេរ។ ម្យ៉ាងវិញទៀត រមណីយដ្ឋានអង្គរ​ជាតំបន់បេតិកភណ្ឌមានជីវិត គឺមានសហគមន៍មនុស្ស ក៏ដូចជាមរតករូបី និងអរូបីជាច្រើន ដែលធ្វើឱ្យរមណីយដ្ឋាននេះ ជាបេតិកភណ្ឌមានជីវិត។ អ្នកជំនាញពីតំបន់បេតិកភណ្ឌពិភពលោក​ពីប្រទេសឡាវ និងវៀតណាម ក៏បានចូលរួមចែករំលែកពីកិច្ចការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍របស់ពួកគេផងដែរ។ សិក្ខាសាលានេះ មានរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ហាប់ គឹមអាន

The recent Workshop on “The Youth Cultural Exchange Program on World Heritage Management and Community Development” provided a unique opportunity for 30 participants from Cambodia, Laos, and Vietnam to engage deeply with the rich cultural heritage of the Angkor region. The workshop, which took place 10 days from February 10 to February 19, 2025, was organized through a collaborative effort between the APSARA National Authority and the Lancang-Mekong Cooperation Special Fund.

Participants had the chance to explore significant historical sites such as Angkor Wat, Phnom Bakheng, Neak Poan, the Preah Norodom Sihanouk-Angkor Museum, and Banteay Srei Temple. This immersive experience allowed them to learn about the complexities of managing these UNESCO World Heritage Sites while also understanding the importance of community involvement in heritage conservation.

Throughout the workshop, participants engaged in theoretical discussions complemented by site visits to notable locations including Angkor, Sambor Prei Kuk, and Koh Ker. The program emphasized that Angkor is not just a historical site but a living heritage space that encompasses both tangible and intangible cultural elements, supported by a vibrant human community.

Additionally, experts from World Heritage Sites in Laos and Vietnam shared their insights and experiences regarding community management and development, enriching the learning experience for all participants. This exchange of knowledge aimed to foster a deeper understanding of sustainable practices in heritage management among the youth involved.

Article by Neang Samnang
Photos by Hap Kim An
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn