ពិធី«បុណ្យរំលឹកគុណអង្គរ» លើកទី៤ បានប្រកាសបើកជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ នាបរិវេណខាងមុខប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយក អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប ឯកឧត្តម លោកជំទាវឯក អគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងបណ្តាប្រទេសជាមិត្ត តំណាងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ប្រជាពលរដ្ឋ រួមទាំងសិស្សានុសិស្សប្រមាណ២,០០០អង្គ/នាក់។
ពិធី«បុណ្យរំលឹកគុណអង្គរ» លើកទី៤នេះ បានរៀបចំពិធីបួងសួង រាប់បាត្រព្រះសង្ឈចំនួន១៣២អង្គ កម្មវិធីបែបសាសនាជាច្រើន ការតាំងពិព័រណ៍បង្ហាញសមិទ្ធផលនៃអាជ្ញាធរជាតិអប្សរា រួមជាមួយដៃគូអន្តរជាតិនានា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ព្រឹត្តិការណ៍សម្តែងសិល្បៈរាត្រីចងចាំ និងកម្មវិធីអមជាច្រើនទៀត ដែលផ្តល់ឱកាសឱ្យសាធារណជនបានទស្សនា និងឈ្វែងយល់ដោយសេរី៕
អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ
រូបភាព៖ លោក ហាប់ គឹមអាន លោក រដ្ឋ ផល្លីន និងលោក យី សុថា
During the 31st Plenary Session of the ICC-Angkor/Sambor Prei Kuk held on December 13, 2024, Mr. Kawase Taro, the Director of the Multilateral Cultural Cooperation Division of Japan’s Ministry of Foreign Affairs, announced a significant commitment to the conservation efforts at the Bayon Temple. Japan will provide an additional $900,000 for the restoration project, which is set to take place from 2025 to 2028.
Photos: Hap Kim An and the restoration team